សន្តិសុខសង្គម
ផ្សារទំនើប ហេង ឆៃលី នៅកណ្ដាលក្រុងបាត់ដំបង ត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង
ផ្សារទំនើបដ៏ធំជាងគេនៅក្នុងក្រុងបាត់ដំបង ដែលមានតម្លៃរាប់លានដុល្លារ ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់តែមួយពព្រិចភ្នែក បើទោះបីជាសមត្ថកិច្ចនៃការិយាល័យបង្ការពន្លត់អគ្គីភ័យ ព្យាយាមជួយអន្តរាគមន៍អស់រយៈពេលជាច្រើនម៉ោងក៏ដោយ ក៏មិនអាចទប់នឹងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនេះបានដែរ។

បើតាមការអះអាងពីប្រភពដែលនៅក្បែរផ្សារទំនើបនេះបានបញ្ជាក់ថា អណ្ដាតភ្លើងបានឆាប់ឆេះនៅវេលាម៉ោងប្រមាណ ជាង១០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយការឆាបឆេះនេះគឺដំបូងនៅជាន់ទី៣ ដែលជាអាហារដ្ឋាននៅក្នុងផ្សារទំនើប ហេង ឆៃលីនេះ។

ប្រភពដដែលបានបន្តថា ខណៈដែលរថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ទាំងស្នងការដ្ឋាន ក៏ដូចជាតាមបណ្ដាលស្រុកនានា ចូលមកជួយបាញ់ពន្លត់ និងអន្តរាគមន៍ ប៉ុន្តែអណ្ដាតភ្លើងបានឆាបឆេះរាលដាលចុះមកជាន់ទី២ និងជាន់ក្រោមធ្វើឱ្យទំនិញដែលមានតម្លៃរាប់លានដុល្លារបានឆាបឆេះខ្ទេចអស់ទាំងស្រុង។

តាមការអះអាងពីសមត្ថកិច្ចជំនាញបានបញ្ជាក់ថា អគ្គិភ័យនេះមិនត្រឹមតែឆាបឆេះទៅលើផ្សារទំនើប ហេង ឆៃលី តែប៉ុណ្ណោះទេ ដោយថែមទាំងរាលដាលទៅផ្ទះល្វែងដែលនៅក្បែរខាងអស់ជាច្រើនល្វែង ដោយល្វែងខ្លះស្ថិតនៅក្បែរធនាគារ FBT ក៏ត្រូវបានបាក់រលំផងដែរ ហើយការឆាបឆេះនេះបើគិតមកទល់វេលាម៉ោង ៣និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៤ ខែតុលា ក៏ការអន្តរាគមន៍ពីការិយាល័យជំនាញនៅមិនទាន់គ្រប់គ្រងស្ថានការណ៍បាននៅឡើយទេ គឺអណ្ដាតភ្លើងនៅតែបន្តឆេះបន្ថែមទៀត ដែលតម្រូវឲ្យរថយន្តពន្លត់អគ្គិភ័យនៅតែបន្តបាញ់ទឹកបន្ថែមរហូត។

នេះគឺជាករណីអគ្គិភ័យដ៏ធំមួយដែលបានបំផ្លាញផ្សារទំនើបកណ្ដាលក្រុងបាត់ដំបង ព្រមទាំងបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋជាច្រើនល្វែងថែមទាំងមានការបាក់រលំអាគារមួយចំនួនថែមទៀតផង។ ដោយឡែកការខាតបង់នៅក្នុងករណីអគ្គិភ័យដ៏ធំនេះ សមត្ថកិច្ចមិនទាន់ធ្វើការសន្និដ្ឋានបាននៅឡើយទេ ធ្វើយ៉ាងណាព្យាយាមគ្រប់គ្រងស្ថានការណ៍ឲ្យបានសិន៕
អត្ថបទ៖ សោ និយមរ័ត្ន


-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១៩ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


