Connect with us

សន្តិសុខសង្គម

ចោរកម្ម! ក្រុមជនសង្ស័យឆ្កឹះសោឃ្លាំងមួយយកម៉ូតូពីរគ្រឿង ក្នុងមូលដ្ឋានខណ្ឌកំបូល

បានផុស

នៅ

ឃ្លាំងសិប្បកម្ម​ផលិត​នំ​បញ្ចុក​១កន្លែង​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​ឆ្លឹះ​សោ​ចូល​លួច​យក​ម៉ូតូ​ចំនួន​២​គ្រឿង​ជា​បន្តបន្ទាប់​គេចខ្លួនដោយសុវត្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៣​ទាបភ្លឺ ​​ថ្ងៃ​ទី​១២ ខែវិច្ឆិកា​ឆ្នាំ២០២៥ ​នៅ​ចំណុច​ឃ្លាំង​សិប្បកម្ម​មួយកន្លែងស្ថិត​នៅ​តាម​ផ្លូវ​បេតុង​ ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ប្រភពព័ត៌មានបានឲ្យដឹងថា ម៉ូតូ​២គ្រឿង​ដែល​ក្រុម​ជនសង្ស័យលួច​នោះ​ ១​គ្រឿង​ម៉ាក់ scoopy ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ 1JW​ 8008 ​ម្ចាស់​ឈ្មោះ ​ស៊ិ​ន សុ​ផា​រ័​ត្ន​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ និង​១គ្រឿង​ទៀត​ម៉ាក​ប៊ីត​ ពណ៌​ស ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​1iV.9220 ​ដែល​មាន​ម្ចាស់​ឈ្មោះ​ តុង ឌី​ណា​ ភេទ​ស្រី ​អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​ សង្កាត់​ចោម​ចៅទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ម្ចាស់​សិប្បកម្ម​។

តាមប្រភពពី​​ម្ចាស់​សិប្បកម្ម​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​មុន​ពេល​កើត​គាត់​បាន​រៀបចំ​ចាក់សោឃ្លាំង​ទៅ​សម្រាកនៅផ្ទះ​ក្បែរ​នោះ​។​​ ដោយនៅ​ក្នុង​ឃ្លាំង​មាន​កម្មករ​ចំនួន ៧នាក់​ស្នាក់​នៅ​ចេញចូល​តាម​ទ្វារ​តូច​។​ នៅ​វេលា​ម៉ោង៣ទាបភ្លឺថ្ងៃ​ទី​១២ ​ខែវិច្ឆិកា​ ឈ្មោះ​ នាង តូច​ ភេទ​ប្រុស ​ដែល​ជា​បុគ្គលិក​របស់​គាត់​ជួល​ផ្ទះ​ស្នាក់​នៅ​ខាងក្រៅ មក​ដឹក​នំ​បញ្ចុក​ឱ្យម៉ូយ ស្រាប់តែ​ឃើញ​ទ្វារ​ចំហហើយ​បន្ទប់​កម្មករ​ដែល​ស្នាក់​នៅ​ត្រូវ​បាន​គេ​ខ្ទាស់​សោពី​ក្រៅជាប់។

តាម​កាមេរ៉ា​សុវត្ថិភាព​ ក្រុម​ចោមាន​គ្នា​ចំនួន​៤​នាក់ បាន​ធ្វើ​កម្ម​ភាព​ឆ្កឹះ​សោចូល​លួច​យក​ម៉ូតូ​២​គ្រឿង​ជា​បន្តបន្ទាប់​នៅ​វេលា​ម៉ោង​១​និង​៤២​នាទី​រំលង​អា​ធ្រា​ត្រ ដោយ​២​នាក់​យក​ជើង​ធាក់​ដៃចង្កូត ម៉ូតូ​ស្កុប​ពី​កាច់​សោ ក រួច​បណ្តើរ​ចេញ និង​២​នាក់​ទៀត​យក​ជើង​ធាក់​កាច​សោក​ម៉ូតូ​ប៊ីត រួច​បណ្តើរ​ចេញ​ដោយ​សុ​វត្តិភាព​។ ម្ចាស់​ម៉ូតូ​ក៏​បាន​សំណូមពរ​ដល់​សមត្ថកិច្ច​មេត្តា​ជួយ​ស្រាវជ្រាវ​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ដើម្បី​កំណត់មុខសញ្ញាឃាត់ខ្លួន​ជនសង្ស័យ​យកមក​ផ្តន្ទា​​ទោស​តាម​ច្បាប់​៕​

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម