សន្តិសុខសង្គម
អគ្គិភ័យឆេះព្រៃរាលដាលពីស្រុកទ្រាំងទៅស្រុកត្រាំកក់ សមត្ថកិច្ចប្រើរថយន្ដបាញ់ទឹកអស់៣០ឡានទើបគ្រប់គ្រងបាន
ករណីអគ្គិភ័យឆាបឆេះព្រៃយ៉ាងសន្ធោសន្ធៅមួយបានកើតឡើងនៅវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំណុចភូមិត្រពាំងព្រីង ឃុំរនាម ស្រុកទ្រាំង និងរាលដាលបន្តដល់ភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ត្រូវបានកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តចេញរថយន្ដពន្លត់អគ្គិភ័យ៦គ្រឿង និងប្រើប្រាស់ទឹកអស់៣០ឡាន ទើបគ្រប់គ្រងស្ថានការណ៍បាន។

តាមការបញ្ជាក់ពីសមត្ថកិច្ច អគ្គិភ័យនេះបានឆាបឆេះលើផ្ទៃព្រៃដែលមានដើមប្រេងខ្យល់ ដើមអាកាស្យ៉ា និងរុក្ខជាតិផ្សេងៗជាច្រើនបណ្តាលឲ្យភ្លើងឆេះរាលដាលយ៉ាងលឿន ដោយសារស្ថានភាពអាកាសធាតុក្តៅ និងខ្យល់បក់ខ្លាំង ដែលជំរុញឲ្យភ្លើងកាន់តែឆាប់ឆេះ និងពិបាកក្នុងការគ្រប់គ្រង។ ក្នុងប្រតិបត្តិការអន្តរាគមន៍ កម្លាំងសមត្ថកិច្ចបានចាត់វិធានការទាន់ពេលវេលាដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យពីស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង និងស្រុកត្រាំកក់ ព្រមទាំងកម្លាំងនគរបាលប៉ុស្តិ៍លាយបូរ ចូលរួមអន្តរាគមដោយបញ្ជូនរថយន្ដពន្លត់អគ្គិភ័យចំនួន៦គ្រឿង និងប្រើប្រាស់អស់ទឹកសរុប៣០ឡានទើបគ្រប់គ្រងស្ថានការណ៍បាន១០០% ដោយមិនបណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ។

ទោះបីជាមិនមានការខូចខាតដល់ប្រជាពលរដ្ឋក៏ដោយ ករណីនេះបង្ហាញឲ្យឃើញពីហានិភ័យខ្ពស់នៃអគ្គិភ័យក្នុងរដូវក្តៅ ដែលអាចបង្កឡើងដោយកត្តាធម្មជាតិ ឬសកម្មភាពមនុស្ស។ អាជ្ញាធរបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការប្រើប្រាស់ភ្លើង និងចៀសវាងសកម្មភាពដែលអាចបង្កឲ្យមានអគ្គិភ័យ ដើម្បីការពារបរិស្ថាន និងសុវត្ថិភាពសហគមន៍ទាំងមូល៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


