ព័ត៌មានជាតិ
រយៈពេល០២ថ្ងៃ អាជ្ញាធរខណ្ឌសែនសុខបានដាក់គ្រឿងចក្រសម្អាត កន្លែងចាក់សំរាមអនាធិបតេយ្យចំនួន០២ទីតាំង
ទីធ្លាយចាក់សំរាមយ៉ាងអនាធិបតេយ្យចំនួន ០២ទីតាំង ត្រូវបានអាជ្ញាធរខណ្ឌសែនសុខ សហការជាមួយ ក្រុមហ៊ុនប្រមូលសម្រាមឯកជន ០២ផ្សេងគ្នា ដាក់គ្រឿងចក្រ ដើម្បីលុបបំបាត់ក្លិនស្អុយ ក្នុងមូលដ្ឋាន។

ជាក់ស្តែងនៅថ្ងៃទី ០៧ និងទី០៨ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខណ្ឌសែនសុខ បានដាក់ពង្រាយគ្រឿងចក្រធុនធ្ងន់ និងរថយន្តឈូសឆាយ ដើម្បីចុះយុទ្ធនាការសម្អាត ប្រមូល និងលុបបំបាត់គំនរសំរាមអនាធិបតេយ្យ ០២ទីតាំងផ្សេងគ្នា ដែលស្ថិតក្នុងភូមិពោងពាយ និង ភូមិឧកញ្ញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ហួរ ម៉ុម ពលរដ្ឋដែលឧស្សាហ៍ជិះកាត់តំបន់ខាងលើលើកឡើងថា គាត់ធ្លាប់ជិះកាត់តំបន់ទាំង០២នេះ គឺមានក្លិនស្អុយខ្លាំង ដែលជាហេតុពេលជិះកាត់ម្តងៗ ត្រូវយកម៉ាសមកពាក់ទើបទប់ក្លិនស្អុយនេះបាន ។ ប្រសិននៅពេលមានភ្លៀងធ្លាក់មកម្តងៗ កាកសំណល់ដែរស្អុយរលួយបានហូរលាយលំជាមួយទឹកដកលើផ្លូវជះក្លិន បង្កអោយអ្នករស់នៅតំបន់ទាំង០២ខាងលើ ពិបាកធ្វើដំណើរឆ្លងកាត់តែម្តង ។ ក្នុងនោះគាត់បានឃើញម្តងម្កាលដែរ មានពលរដ្ឋមួយចំនួន និងអ្នកធ្វើដំណើរឆ្លងកាត់ ខ្វះការទទួលខុសត្រូវ បោះចោលសម្រាមយ៉ាងអនាធិបតេយ្យធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថាន។

ពលរដ្ឋបន្តថា ពួកគាត់ត្រេកអរយ៉ាងក្រៃលែង ពេលបានឃើញអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ ចំពោះក្តីកង្វល់របស់ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកលើបញ្ហាផលប៉ះពាល់ដល់សុខភាព ដែលសាយភាយក្លិនស្អុយ ដល់ផ្លូវដង្ហើមពិបាករស់នៅ និងឆ្លងកាត់។
តាមការបញ្ជាក់ពីអាជ្ញាធរសង្កាត់ បានអោយដឹងថា រដ្ឋបាលខណ្ឌសែនសុខ បានសហការជាមួយសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាម ៨០០ Super ដើម្បីសម្អាតកន្លែងចាក់សម្រាមអនាធិបតេយ្យ គោលបំណងកែលម្អបរិស្ថានជុំវិញ និងលុបបំបាត់ភាពមិនរៀបរយតាមដងផ្លូវសាធារណៈ ក៏ដូចជាទប់ស្កាត់ការធំក្លិនស្អុយ ដែលជាប្រភពបង្កជំងឺដល់ប្រជាពលរដ្ឋរស់នៅជិតខាងផងដែរ បានចំនួន ០២ទីតាំងហើយ ដោយនៅចំណុចផ្លូវបេតុង ភូមិពោងពាយ និងភូមិឧកញ្ញ៉ាវាំង។

អាជ្ញាធរបានបញ្ជាក់បន្ថែមថា សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវចោលសំរាមពាសវាលពាសកាល បន្តទៀតនោះឡើយ ត្រូវវេចខ្ចប់អោយបានត្រឹមត្រូវ និងដាក់តាមម៉ោងពេលដែលក្រុមហ៊ុនប្រមូលសំរាមកំណត់ ។ ហើយត្រូវនាំគ្នាចូលរួមថែរក្សាអនាម័យ នៅតាមខាងមុខផ្ទះរៀងៗ ខ្លួន និងតាមទីសាធារណៈ ដើម្បីទីក្រុងស្អាត សុខភាពល្អ និងមានសោភ័ណភាពគួរឱ្យចង់រស់នៅ ៕ អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


