សន្តិសុខសង្គម
សង្ស័យឈ្លោះគ្នារឿងលេងបៀរ! ជនអនាថា២នាក់ ផ្ទុះហិង្សាវាយគ្នានឹងដំបងឈើ បណ្ដាលឲ្យស្លាប់ម្នាក់
ជនអនាថាម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីផ្ទុះជម្លោះវាយតប់គ្នាជាមួយជនអនាថាម្នាក់ទៀត ហើយត្រូវភាគីម្ខាងយកដំបងឈើវាយចំក្បាល បណ្តាលឲ្យដួលស្លាប់នៅក្រោយស្ពានអាកាសផ្សារដីហុយ។ ករណីនេះ ត្រូវបានសង្ស័យថា ផ្តើមចេញពីការឈ្លោះប្រកែកគ្នាពាក់ព័ន្ធនឹងការលេងបៀរ។

ហេតុការណ៍បង្កមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ៥ និង ៣០នាទីល្ងាច ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅខាងក្រោយស្ពានអាកាសផ្សារដីហុយ ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីសាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនអនាថាទាំងពីរនាក់អង្គុយលេងបៀរ នៅក្បែរបន្ទប់អគ្គិសនី (កាប៊ីនភ្លើង)។ មួយសន្ទុះក្រោយមក អ្នកទាំងពីរបានផ្ទុះការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង មុនឈានដល់ការវាយតប់គ្នាទៅវិញទៅមក។


ក្នុងអំឡុងពេលកើតជម្លោះ ជនសង្ស័យបានទាញដំបងឈើមូលមួយដើម ប្រវែងប្រហែល ៥០សង់ទីម៉ែត្រ វាយសំដៅទៅលើក្បាលជនរងគ្រោះយ៉ាងពេញទំហឹង បណ្តាលឲ្យបែកក្បាលហូរឈាមដួលសន្លប់នៅលើការ៉ូឡា។ ទោះបីមានប្រជាពលរដ្ឋនៅក្បែរនោះព្យាយាមចូលជួយអន្តរាគមន៍ក៏ដោយ ប៉ុន្តែជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅកន្លែងកើតហេតុ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋបាននាំគ្នាចោមរោមមើល និងបានឃាត់ខ្លួនជនសង្ស័យ ប្រគល់ជូនសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធី។ ស្របពេលជាមួយគ្នានោះ សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យនៅទីតាំងកើតហេតុ។


បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានដឹកយកសពជនរងគ្រោះទៅតម្កល់ទុកនៅវត្តទឹកថ្លា ។ ចំណែកជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


