ព័ត៌មានជាតិ
ការិយាល័យច្រកចេញចូលតែមួយ ខណ្ឌសែនសុខ បន្តបម្រើសេវាសាធារណៈជូនពលរដ្ឋ លឿន រហ័ស តម្លាភាព
រដ្ឋបាលខណ្ឌសែនសុខ ក្រោមការដឹកនាំរបស់ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ បានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា គ្រប់តម្រូវការ ជាពិសេសតាមរយៈការិយាល័យច្រកចេញចូលតែមួយ ដោយផ្ដល់សេវាសាធារណៈលឿន រហ័ស និង តម្លាភាព ផងដែរ។

រដ្ឋបាលខណ្ឌសែនសុខ សូមបញ្ជាក់ជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការមកទទួលសេវាសាធារណៈតាមរយៈច្រកចេញចូលតែមួយរបស់ខណ្ឌដូនពេញ គឺ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ ពេលព្រឹក ចាប់ពីម៉ោង ០៧ និង ៣០ នាទីព្រឹក ដល់ម៉ោង ១១ និង ៣០ នាទីព្រឹក និង ពេលរសៀល ចាប់ពីម៉ោង ០២ រសៀល រហូតដល់ម៉ោង ០៥ និង ៣០ នាទីល្ងាច។

ក្នុងនោះប្រជាពលរដ្ឋដែលបានមកទទួលសេវាសាធារណៈនៅច្រកចេញចូលតែមួយ បានលើកឡើងថា មានភាពលឿន រហ័ស និង មានមន្ត្រីប្រចាំការទទួលឯកសារពីពលរដ្ឋលឿនផងដែរ។ បន្ថែមទៀតនោះ ពេលមកបញ្ជាក់ឯកសារដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់ សញ្ញាប័ត្រ ការធ្វើស្លាកលេខម៉ូតូ ជាដើម ពេលខ្លះមិនចាំបាច់ឲ្យពលរដ្ឋត្រឡប់ទៅវិញនោះទេ គឺឲ្យរង់ចាំទទួលយកឯកសារទៅវិញភ្លាមៗ ផងដែរ។

ទន្ទឹមនឹងនេះ លោកអភិបាល បានណែនាំមន្ត្រីសមត្ថកិច្ច និង អាជ្ញាធរទាំងអស់ ឲ្យយកចិត្តទុកដាក់បម្រើសេវាសាធារណៈ សេវាសន្តិសុខ សេវាផ្សេងៗ ជាតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និង ចាត់ចែងកម្លាំង ទាំងសមត្ថកិច្ច ទាំងរដ្ឋបាលស៊ីវិល ខណ្ឌ-សង្កាត់ ប្រចាំការជាប់ជាប្រចាំ ២៤ ម៉ោង លើ ២៤ ម៉ោង នៅទីស្នាក់ការ ដើម្បីចាំទទួលផ្ដល់សេវា បម្រើសេវាសាធារណៈ និង ទទួលសំណូមពររបស់ប្រជាពលរដ្ឋមិនថាយប់ ឬ ថ្ងៃ៕
អត្ថបទ ៖ សំណាង





-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


