Connect with us

សន្តិសុខសង្គម

ឆេះបន្ទប់ជួលមួយកន្លែង ខូចខាតសម្ភារៈស្ទើរទាំងស្រុង នៅផ្សារដើមថ្កូវ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ

បានផុស

នៅ

អគ្គិភ័យឆេះបន្ទប់ជួល នៅសង្កាត់ផ្សារដើមថ្កូវ ទាំងកណ្តាលអាធ្រាត្រ ផ្អើលពលរដ្ឋ រួមសមត្ថកិច្ចបាញ់ពន្លត់។ ហេតុការណ៍បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ១៣៥ កែងផ្លូវលេខ៤៩៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់ពីអ្នក្បែរខាងបានអោយដឹងថា មុនពេលកើតហេតុ មានផ្សែងហ៊ុយចេញពីបន្ទប់ជួលនៅជាន់ទី១ នៃផ្ទះល្វែងខាងលើ  ក៏មានសម្លេងស្រែឆោរឡោរផងដែរ អោយជួយពន្លត់ មុនពេលអណ្តាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើង ។ ភ្លាមៗនោះ ប្រជាពលរដ្ឋយកបំពង់ពន្លត់អគ្គិភ័យ ដើម្បីជួយទប់ស្កាត់ និងខ្លះទៀតរាយការណ៍ជូនសមត្ថកិច្ច ដើម្បីស្នើសុំអន្តរាគមន៍ពីកម្លាំងពន្លត់អគ្គិភ័យ។

បន្ទាប់ពីទទួលបានព័ត៌មាន លោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ បង្ការទប់ស្កាត់ការពាររាលដាល កាន់តែខ្លាំង ។

អគ្គិភ័យនេះ បានបង្កការខូចខាតបន្ទប់ជួលចំនួន ០១ ស្ទើរទាំងស្រុង និងសម្ភារៈមួយចំនួន តែមិនបង្កអោយមានមានអ្នករងរបួសនោះឡើយ និងបានប្រើប្រាស់រថយន្តពន្លត់ របស់ស្នងការដហឋាននគរបាលរាជធានីភ្នំពេញ ១គ្រឿង បាញ់អោយរលត់ជសា្ថពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ ៕ អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម