សន្តិសុខសង្គម
មាត្រា ៧៣ ចែងករណីរំលោភលើរាងកាយ កិត្តិយសមន្រ្តីអនុវត្តច្បាប់ចរាចរណ៍
យោងតាមមាត្រា ៧៣ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានចែងពីការដាក់ពិន័យចំពោះការរំលោភលើរាងកាយ កិត្តិយស សេចក្តីថ្លៃថ្នូរ របស់មន្រ្តីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលកំពុងបំពេញភារកិច្ចត្រូវផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌជាធរមាន។
ច្បាប់បានកំណត់ត្រូវទទួលខុសត្រូវទាំងផ្នែកព្រហ្មទណ្ឌទាំងផ្នែករដ្ឋប្បវេណី ចំពោះអ្នកល្មើសដែលបានប្រព្រឹត្តក្នុងការបើកបរយានជំនិះ ហើយដែលបានរំលោភលើរាងកាយ កិត្តិយស សេចក្តីថ្លៃថ្នូរ និងសមត្ថកិច្ចរបស់ភ្នាក់ងារនគរបាលចរាចរណ៍ដែលកំពុងបំពេញភារកិច្ច ត្រូវទទួលទោសតាមច្បាប់។

កាលពីម្សិលមិញនេះមានករណីបុរសម្នាក់បានស្រែកគំរាមដកស័ក្ដិ និងរកវាយទៅលើមន្រ្តីនគរបាលចរាចរណ៍ ដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ បន្ទាប់ពីជិះម៉ូតូមិនមានពាក់មួកសុវត្តិភាព និងជិះបញ្ច្រាសទិសដៅចរាចរណ៍។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកានេះថា បន្ទាប់ពីកើតហេតុភ្លាមៗ បុរសរូបនោះបានចេញពីកន្លែងកើតហេតុ ហើយបើតាមគោលការណ៍ គឺមិនត្រូវអនុញ្ញាតឲ្យបុរសរូបនោះចេញកន្លែងកើតហេតុនោះទេ ពោលគឺសមត្ថកិច្ចអាចឃាត់ខ្លួនយក ដើម្បីយកមកអនុវត្តតាមនីតិវិធីបន្ត។
លោកវរសេនីយ៍ឯក សាន សុខសីហា បានគូសបញ្ជាក់បន្ថែមថា កម្លាំងសមត្ថកិច្ចជំនាញ កំណត់អត្តសញ្ញាណបុរសរូបនោះរួចហើយ និងត្រូវតែនាំខ្លួនមកសួរនាំឲ្យបាន។
ហេតុការណ៍ប្រទូសរ៉ាយគ្នារវាងបុរសអ្នកបើកបរម៉ូតូនិងមន្រ្តីនគរបាលបានកើតឡើងកាលពីវេលាម៉ោង ១ និង៤០នាទីរសៀល ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភព មុនពេលកើតហេតុកម្លាំងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកំពុងអនុវត្តច្បាប់ចរាចរណ៍ ខណ:នោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូស្មាសរីវ៉ូ ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1-BG 5792 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបម្រុងបត់ឆ្វេង ពេលឃើញកម្លាំងសមត្ថកិច្ច ស្រាប់តែបុរសរូបនោះបានបត់ត្រលប់ក្រោយ និងជិះបញ្ច្រាសទិសបណ្តាលដួលម៉ូតូ តែមិនបណ្តាលឲ្យរងរបួសនោះទេ។ ពេលនោះកម្លាំងសមត្ថកិច្ចបានដើរទៅសួរនាំ ស្រាប់តែបុរសនោះស្ទុះដេញវាយសមត្ថកិច្ច និងគំរាមដកស័ក្ដិចោលទៀតផង៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


