Connect with us

សន្តិសុខសង្គម

ការ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ លីមីត​ធី​ត​នេះ ទទួលបាន​លទ្ធផល​មួយចំនួន ប៉ុន្តែ​មិនទាន់​បានបញ្ចប់​នូវឡើយ​ទេ

បានផុស

នៅ

ភ្នំពេញ ​៖ ពេញ​១​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១ នេះ​សាលា​រាជធានី​ភ្នំពេញ មាន បើក​កិច្ចប្រជុំ​ស្តីពី​ការដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ លីមីត​ធី​ត ក្រោម​អធិបតីភាព លោក កើត ឆែ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក មាន ចាន់​យ៉ា​ដា អភិបាលរង នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ និង លោក​ទេស រុក្ខា​ផល អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្ម​ការ សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ លីមីត​ធី​ត​នេះ ទទួលបាន​លទ្ធផល​មួយចំនួន ប៉ុន្តែ​មិនទាន់​បានបញ្ចប់​នូវឡើយ​ទេ ដោយនៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២១ ស្អែក​នេះ​នឹង​បន្ត​ការដោះស្រាយ​បន្តទៀត ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ហើយ​ភាគី​សហជីព អាច​អញ្ជើញ​អ្នកច្បាប់​មក​ចូលរួម​ដើម្បី​ឱ្យមាន​តម្លាភាព​។ ក្នុងករណី​មិន​ចូលរួម កម្មករនិយោជិត និង​សហជីព​នៅតែ​បន្តសកម្មភាព​ធ្វើបាតុកម្ម​ដោយ​ខុសច្បាប់​នៅតាម​ទីតាំង​សាធារណៈ ធ្វើឱ្យ ប៉ះពាល់​ដល់​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ត្រូវ​ទទួល ខុសត្រូវ​ចំពោះមុខ​ច្បាប់​។

ខាងក្រោយ​នេះ​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន ណាហ្គា​វើ​ល​ដ៏ លីមីត​ធី​ត​៖

​នៅ​ថ្ងៃ​អង្គារ ទី​២១ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:០០​នាទី​ព្រឹក នៅ​សាលា​រាជធានី​ភ្នំពេញ មាន បើក​កិច្ចប្រជុំ​ស្តីពី​ការដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ លីមីត​ធី​ត ក្រោម​អធិបតីភាព ឯកឧត្តម កើត ឆែ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាលរង នៃ​គណៈ អភិបាល​រាជធានី​ភ្នំពេញ និង ឯកឧត្តម ទេស រុក្ខា​ផល អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈ​កម្ម​ការ សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម​នៅតាម​គ្រប់​មុខសញ្ញា។

បន្ទាប់ពី​កិច្ចពិភាក្សា​រវាង​គ្រប់ភាគី​ពាក់ព័ន្ធ អង្គប្រជុំ​បានសម្រេច​ដូចខាងក្រោម​៖

១- តំណាង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ នៃ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ បាន​យល់​

​ព្រមធ្វើ​បញ្ជី​ឈ្មោះ​កម្មករនិយោជិត​ចំនួន ៣៦៥​នាក់ បែង​ចែកជា​ចំនួន ០២​គឺ​៖ យល់ព្រម​ទទួលយក​សំណង ដើម្បី​បញ្ឈប់​ពី​ការងារ ប៉ុន្តែ​ស្នើសុំ​គោលការណ៍​ទូទាត់​ឱ្យបាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តីពី​ការងារ អ្នកស្នើ​សុំចូល​បម្រើការ​ងារ​វិញ​។​

២- ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ត្រូវយក​បញ្ជី​ឈ្មោះ​ការទូទាត់​ប្រាក់​សំណង របស់​កម្មករនិយោជិត ចំនួន ៣៦៥​នាក់ ជូន​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ផ្ទៀងផ្ទាត់​ត្រួតពិនិត្យ​។

៣- តំណាង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ នៃ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ត្រូវយក ស្មារតី​អង្គប្រជុំ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១ នេះ​ទៅ​ផ្សព្វផ្សាយ ដល់​កម្មករនិយោជិត​ឱ្យ​រំសាយ​ការប្រមូលផ្ដុំ​ជាដាច់ខាត ដើម្បី​ទុកពេល​ក្នុងការ​ដោះស្រាយ ជាមួយ​អាជ្ញាធរ​។ ប៉ុន្តែ​ទុក​លទ្ធភាព​ឱ្យ​កម្មករនិយោជិត​ជា​អ្នកសម្រេចចិត្ត​។​

៤- តំណាង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ នៃ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ បាន​យល់​

​ព្រមជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ប្រជុំ​រក​ដំណោះស្រាយ​បន្ត នៅ​រសៀល​ថ្ងៃនេះ​ដដែល​​វេលា​ម៉ោង ១៤:៣០​នាទី នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​នៅ​រសៀល​ម៉ោង ១៥និង៣០​នាទី កិច្ចប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​បាន​នៅតែ​បន្ត​ចាប់ផ្តើម ទោះបីជា អង្គប្រជុំ​ត្រូវ​រង់ចាំ​តំណាង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ នៃ​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ អស់​រយៈ ពេល​មួយ​ម៉ោង ដោយ​មូលហេតុ​តំណាង​សហជីព​មាន​ភាពយឺតយ៉ាវ​ក៏ដោយ​។ ជា​លទ្ធផល អង្គប្រជុំ​បានសម្រេច ដូចខាងក្រោម​៖

១- សហជីព​ត្រូវ​ធ្វើបញ្ជី​ឈ្មោះ​កម្មករនិយោជិត​ទាំង ៣៦៥​នាក់ ដែល​ក្នុងនោះ​មាន​ចំនួន ៤៨​នាក់ លើ​ចំនួន ៣០០​នាក់ យល់ព្រម​ទទួលយក​ប្រាក់​សំណង ដើម្បី​ឈប់​ពី​ការងារ​នៅពេល​ទូទាត់ ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តីពី​ការងារ​។

– សហជីព​ត្រូវ​ទំនាក់ទំនង អ្នក​នៅ​សេសសល់​ចំនួន ៦៥​នាក់ ដើម្បី​បញ្ជាក់​ពី​ជំហរ​ថា​ព្រម​ទទួល ប្រាក់​សំណង​ឈប់​ពី​ការងារ ឬ​ចង់​បន្ត​ចូល​បម្រើ​ការងារ​វិញ ហើយ​រៀបចំ​បញ្ជី​ឈ្មោះ​ឱ្យបាន ច្បាស់លាស់​។​

៣- សាលា​រាជធានី​ភ្នំពេញ​ស្នើឱ្យ​សហជីព​ត្រូវ​ធ្វើបញ្ជី​ឈ្មោះ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​បញ្ជាក់​ពី អ្នក​ឈប់​ពី​ការងារ នៅពេល​ទូទាត់​ត្រឹមត្រូវ​ស្របតាម​ច្បាប់​ស្តីពី​ការងារ និង​អ្នក​ដែល​ចង់​ចូល បម្រើ​ការងារ​វិញ ជូនទៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​មាន​មូលដ្ឋាន​ពិនិត្យ ចរចា​ដោះស្រាយ​។​

៤- សាលា​រាជធានី​ភ្នំពេញ​ស្នើឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ចេញ​សេចក្តីជូនដំណឹង អញ្ជើញ​កម្មករនិយោជិត​ចំនួន ៣៦៥​នាក់ និង​តំណាង​សហជីព​មក​ដោះស្រាយ​ផ្ទាល់ នៅ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ​២០២១ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ហើយ​ភាគី​សហជីព អាច​អញ្ជើញ​អ្នកច្បាប់​មក​ចូលរួម​ដើម្បី​ឱ្យមាន​តម្លាភាព​។ ក្នុងករណី​មិន​ចូលរួម កម្មករនិយោជិត និង​សហជីព​នៅតែ​បន្តសកម្មភាព​ធ្វើបាតុកម្ម​ដោយ​ខុសច្បាប់​នៅតាម​ទីតាំង​សាធារណៈ ធ្វើឱ្យ ប៉ះពាល់​ដល់​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ត្រូវ​ទទួល ខុសត្រូវ​ចំពោះមុខ​ច្បាប់​។ សហជីព​និង​យក​ដំណឹង​នេះ​ទៅ​ផ្សព្វផ្សាយ​ជូន​កម្មករនិយោជិត ហើយ​ការសម្រេចចិត្ត​ស្ថិត​លើ​ស្មារតី​រួម​របស់​កម្មករ​។

៥- ស្នើ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ក្រោយពី​ទទួលបាន​បញ្ជី​ឈ្មោះ​អ្នក​ដែល​ទទួល​សំណង​ឈប់​ពី​ការងារ និង​អ្នក​ដែល​ស្នើ​សុំចូល​បម្រើ​ធ្វើការ​ងារ​វិញ ត្រូវយក​បញ្ហា​នេះ​ទៅ​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សាភិបាល របស់​ក្រុមហ៊ុន ដើម្បី​ពិនិត្យ​សម្រេច​លើ​ការស្នើសុំ​នេះ និង​រាយការណ៍​លទ្ធផល​ប្រជុំ​មក​សាលា រាជធានី​ភ្នំពេញ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​បន្ត​។​

៦-​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ជូន​ដល់​សាធារណៈជន ដើម្បី​បាន​ជ្រាប ចំពោះ​លទ្ធផល​នៃ​កិច្ចប្រជុំ​នា​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ចៀសវាង​ការផ្សព្វផ្សាយ​បំភ័ន្ត ដល់​សាធារណៈមតិ​ឱ្យ​យល់ច្រឡំ​ខុសពី​ការពិត​។​ទោះបីជា​សាលា​រាជធានី​ភ្នំពេញ​ខិតខំ​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​មក​ប្រជុំ​រក​ដំណោះស្រាយ​វិវាទ​ការងារ ហើយ​ទទួលបាន​លទ្ធផល​ដូច​បាន​ជម្រាបជូន​ខាងលើ​យ៉ាងណាក៏ដោយ ក៏​កម្មករ និយោជិត​ក្រុមហ៊ុន ណាហ្គា​វើ​លដ៍ ពុំបាន​រំសាយ​ការប្រមូល​ផ្តុំគ្នា​ធ្វើការ​សំដែង​មតិ​ដោយ​ខុសច្បាប់​តាម​ការស្នើសុំ​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ ឡើយ ហើយ​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​។

ជាមួយគ្នានេះ រដ្ឋបាល រាជធានី​ភ្នំពេញ​សូម​អំពាវនាវ​ដល់ក​ម្ម​ករ និយោជិត​ដែលមាន​វិវាទ​ការងារ ឱ្យ​បន្ត​ភាព​អត់ធ្មត់ ដោយ​បញ្ឈប់​ការ សំដែង​មតិ​ដោយ​ខុសច្បាប់ ដើម្បី​ទុកពេល​ឱ្យ​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច​បន្តធ្វើ​កា​រ​សម្របសម្រួល​ដោះស្រាយ​វិវាទ​ការងារ​នេះ​ជូន​ភាគី​ទាំងពីរ​ដោយ​ឈរលើ​ស្មារតី​យោគយល់ អធ្យាស្រ័យ​គ្នា និង​ស្របតាម​ច្បាប់​ជា​ធរមាន​។ អង្គប្រជុំ​បានបញ្ចប់​នៅវេលា​ម៉ោង ១៧:០០​នាទី នា​ថ្ងៃ ខែ ឆ្នាំ​ដដែល​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម