សេចក្ដីជូនដំណឹង
សិក្ខាសាលាឈ្វេងយល់អំពីពណ៌ និងគ្រឿងអលង្ការគ្រីស្តាល់នៅណាហ្គាវើលដ៍
ភ្នំពេញ៖ ឈ្វេងយល់ពីអំណាចនៃពណ៌ និងត្បូងគ្រីស្តាល់ក្នុងព្រឹត្តិការណ៍ “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” នៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍។ សាធារណជនអាចចូលរួមក្នុងសិក្ខាសាលាចំនួន ២ ផ្តល់ជូនដោយយីហោល្បីៗរបស់ប្រទេសសិង្ហបុរី គឺក្រុមហ៊ុនឯកទេសផ្នែកពណ៌ Chroma និងក្រុមហ៊ុនគ្រឿងអលង្ការគ្រីស្តាល់ Sparkle Please ដែលនឹងផ្តល់ជូននូវបទពិសោធន៍បង្កើនសម្រស់ផ្ទាល់ខ្លួនតាមរយៈការពន្យល់ណែនាំអំពីពណ៌ និងត្បូងគ្រីស្តាល់។ ជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ មានក្រុមហ៊ុនជំនាញផ្នែករបៀបរស់នៅល្បីៗចំនួន ៩ មកពីប្រទេសសិង្ហបុរី និងប្រទេសកម្ពុជាដែលនឹងផ្តល់ជូននូវចំណេះដឹងនៃរបៀបរស់នៅក្នុងសម័យថ្មី និងស្ទីលដ៏ទាក់ទាញសម្រាប់សាធារណជនឈ្វេងយល់។

Chroma គឺជាក្រុមហ៊ុនឯកទេសផ្នែកពណ៌ និងរបៀបនៃការស្លៀកពាក់ដើម្បីជួយអ្នកស្លៀកពាក់មានភាពទាក់ទាញ ស្រស់ស្អាត និងទំនុកចិត្ត។ Chroma មានជំនឿថា ពណ៌ឆ្លុះបញ្ចាំងលើសពីរូបរាងខាងក្រៅរបស់អ្នកស្លៀកពាក់ហើយវាក៏បញ្ជាក់អំពីអត្តចរិតរបស់អ្នកស្លៀកពាក់ផងដែរ។ ពណ៌មានអត្ថន័យលើសពីម៉ូដសម្លៀកបំពាក់ និងផ្តល់នូវអ្វីដែលផ្ទាល់ខ្លួន។
អំឡុងពេលព្រឹត្តិការណ៍ “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” សូមសាធារណជនចូលរួមក្នុងសិក្ខាសាលាដើម្បីឈ្វេងយល់ពីឥទ្ធិពលនៃពណ៌មកលើអ្នកប្រើប្រាស់។ តាមរយៈការពន្យល់ណែនាំដោយអ្នកជំនាញផ្នែកពណ៌ អ្នកចូលរួមនឹងបានយល់ដឹងអំពីអត្ថន័យនៃពណ៌ រៀនធ្វើការសម្រេចចិត្ត និងនិន្នាការនៃពណ៌ដែលគេពេញនិយមក្នុងពេលបច្ចុប្បន្ន។

ស្ថាបនិក Lyn Chan និង Kenneth Chia បានឱ្យដឹងថា “Chroma ផ្តល់សេរីភាពដល់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសអ្វីដែលពួកគេចង់ស្លៀកពាក់ដោយពួកគេអាចស្វែងរកពណ៌ដែលស័ក្តិសមនឹងសម្បុរ និងអត្តចរិតរបស់ពួកគេ ឬជួយធ្វើឱ្យពួកគេទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកដទៃ”។
រីឯអ្នកដែលចង់ឈ្វេងយល់ពីគ្រឿងអលង្ការគ្រីស្តាល់ ក្រុមហ៊ុន Sparkle Please នឹងផ្តល់ជូនជាសិក្ខាសាលាស្តីពីខ្សែដៃគ្រីស្តាល់លើកដំបូងក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនគ្រឿងអលង្ការឈានមុខរបស់ប្រទេសសិង្ហបុរី Sparkle Please មានជំនឿថា ត្បូងគ្រីស្តាល់គឺជាគ្រឿងលម្អដ៏ពិសេសមួយដែលលើកទឹកចិត្ត និងបង្កើនភាពទាក់ទាញដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុននេះមានត្បូងគ្រីស្តាល់គុណភាពខ្ពស់ និងការរចនាប្លែកគេដែលអ្នកពាក់អាចទាញចំណាប់អារម្មណ៍ពីគ្រប់គ្នាដែលនៅជុំវិញ។
សាធារណជនអាចចូលរួមក្នុងសិក្ខាសាលាស្តីពីការច្នៃខ្សែដៃគ្រីស្តាល់ និងជ្រើសរើសត្បូងគ្រីស្តាល់ដើម្បីរចនាខ្សែដៃឱ្យត្រូវនឹងរឿងរ៉ាវផ្ទាល់ខ្លួនរបស់ពួកគេ។ សាធារណជននឹងបានឈ្វេងយល់ពីបច្ចេកទេសដាំអង្កាំ បន្តោង រចនាខ្សែដៃតាមម៉ូដដែលខ្លួនស្រឡាញ់ និងអាចយកខ្សែដៃដែលរចនាថ្មីៗនោះទៅគេហដ្ឋានជាមួយប្រអប់ដ៏ស្រស់ស្អាត។ សម្រាប់អ្នកដែលចង់បានបទពិសោធន៍កាន់តែអស្ចារ្យ សូមអញ្ជើញចូលរួមក្នុងសិក្ខាសាលាមួយទល់មួយដែលពួកគេអាចច្នៃខ្សែដៃដោយផ្ទាល់ជាមួយអ្នករចនាម៉ូដ។ សាធារណជនក៏អាចទិញគ្រឿងអលង្ការគ្រីស្តាល់ដែលបានរចនាស្រាប់ផងដែរ។
Tiffany Ting ស្ថាបនិកក្រុមហ៊ុនគ្រឿងអលង្ការគ្រីស្តាល់ Sparkle Please បានឱ្យដឹងថា “យើងច្នៃថ្មធម្មជាតិធ្វើជាគ្រឿងអលង្ការដ៏ភ្លឺចែងចាំង។ យើងច្នៃគ្រីស្តាល់ធ្វើជារបស់ទាន់សម័យ ទាក់ទាញ និងប្រណីត។ សូមអញ្ជើញមក និងបង្កើតគ្រឿងលម្អដ៏ស្រស់ស្អាតរបស់លោកអ្នកជាមួយពួកយើង”។
លើសពីសិក្ខាសាលាពិសេសទាំងពីរ សាធារណជនក៏អាចចូលរួមក្នុងថ្នាក់បង្រៀន និងសិក្ខាសាលា (masterclass និង workshop) ដែលមានពន្យល់ណែនាំអំពីការច្នៃផលិតផលផលិតពីស្បែក ស្រាប្រណីត ស្រាស្ពីរីត និងស៊ីហ្គា ជាដើម។ ក្នុងនាមជាគោលដៅឈានមុខគេក្នុងប្រទេសកម្ពុជា ណាហ្គាវើលដ៍ផ្តល់ជាវេទិកាដ៏កម្រដែលជំរុញការលក់រាយនៃទំនិញបែបប្រពៃណី ផ្តោះប្តូរវប្បធម៌ បង្កើនទំនាក់ទំនងរវាងអតិថិជនជាមួយម្ចាស់យីហោល្បីៗ និងសិល្បៈនៃការច្នៃសម្លៀកបំពាក់។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “លាតត្រដាងបទពិសោធន៍ថ្មីៗនៃរបៀបរស់នៅប្រកបដោយគុណភាព” នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅណាហ្គាវើលដ៍ទី២ ជាន់ទី២២ ។ សាធារណជនអាចចូលរួមដោយឥតគិតថ្លៃពីម៉ោង ១១ ព្រឹកដល់ ៩ យប់។ សម្រាប់អ្នកដែលចង់ចូលរួមថ្នាក់បង្រៀន (masterclass) និងសិក្ខាសាលា (workshop) គឺតម្រូវឱ្យបង់ប្រាក់។ សម្រាប់បច្ចុប្បន្នភាព និងការចុះឈ្មោះ សូមចូលទៅកាន់ www.nagaworld.com/eu-register ឬតាមដានបណ្តាញសង្គមផ្លូវការរបស់ណាហ្គាវើលដ៍។
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


