សេចក្ដីជូនដំណឹង
អបអរបុណ្យចូលឆ្នាំចិនជាមួយការផ្តល់ជូនដ៏អស្ចារ្យនៅណាហ្គាវើលដ៍
ណាហ្គាវើលដ៍ សូមគោរពអញ្ជើញពុកម៉ែបងប្អូនអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានម្ហូបសុភមង្គល ម្ហូបនាំលាភ ម្ហូបមហាសម្បត្តិ សេវាកម្មស្ប៉ាសម្រាប់សុខភាព ការតុបតែងលម្អដ៏ប្រណីត ការសម្តែងសិល្បៈ និងការផ្តល់ជូនជាច្រើនទៀត។

ណាហ្គាវើលដ៍ មានបម្រើជូនមុខម្ហូបប្រពៃណីចិនដ៏សម្បូរបែបក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។ នៅភោជនីយដ្ឋានចិន Fortune Palace មានខឈ្លើងសមុទ្រជាមួយសាច់ក្តាម និងគ្រំសមុទ្រក្នុងទឹកស៊ុប ខសាច់ជ្រូកបីជាន់ និងត្រីតុកកែចម្អិនពីររសជាតិដែលមានជាមុខម្ហូបដាច់ដោយឡែក ឬជាឈុត តម្លៃចាប់ពី ២៣៥.០០០៛ ក្នុងម្នាក់សម្រាប់គ្នាយ៉ាងតិច ៥ នាក់។ រីឯម្ហូបបែបប្រណីតដូចជា កូនជ្រូកខ្វៃ អយស្ទ័រខជាមួយអណ្តាតជ្រូក និងសារាយសមុទ្រ ថ្លើមក្ងានជាមួយប្រហិតបង្គា និងសាច់មាន់បំពងស្រួយជាមួយបង្គាស្រស់ មានបម្រើជូននៅភោជនីយដ្ឋានចិន Hall of Golden Chimes ។ ណាហ្គាវើលដ៍ ក៏មានម្ហូបឈុតពិសេសផងដែរ តម្លៃចាប់ពី ១.៤៧២.០០០៛ សម្រាប់ ៦ នាក់ រហូតដល់ ៣.៥៥២.០០០៛ សម្រាប់ ១០ នាក់ដែលស័ក្តិសមបំផុតសម្រាប់ការទទួលទានជុំគ្រួសារ មិត្តភក្តិ ឬមិត្តរួមការងារ។ សម្រាប់ម្ហូបបែបប្រពៃណី អតិថិជនអាចជ្រើសរើសម្ហូបមហាសម្បត្តិដែលមានគ្រឿងសមុទ្របែបព្រីមៀម និងសាច់ខ្វៃ តម្លៃចាប់ពី ៥៥២.០០០៛ សម្រាប់ ៦ នាក់។ ចំណែកម្ហូបអ៊ីសាងដែលជាម្ហូបនាំលាភសំណាង មានផ្តល់ជូនជាមួយជម្រើសត្រីសាលម៉ុន បង្កងអូស្ត្រាលី សាច់មាន់ ឬផ្លែឈើ តម្លៃចាប់ពី ១០០.០០០៛ នៅភោជនីយដ្ឋានទាំងពីរ។

ជម្រើសមួយទៀត អតិថិជនអាចអញ្ជើញទៅភោជនីយដ្ឋាន Chopstick និង Golden Bowl ដែលមានមុខម្ហូបរសជាតិដើមពិសេសៗដូចជា ខជើងជ្រូកជាមួយសារាយសមុទ្រ បង្គាឆាជាមួយពងទាប្រៃ ភ្លៅមាន់ចំហុយជាមួយថ្នាំចិន ខមីអាយុវែងជាមួយប៉ាវហ៊ឺក្នុងទឹកជ្រលក់ និងនំនៀនកៅចំហុយជាមួយសាច់ដូងកោស តម្លៃចាប់ពី ១៥.២០០៛ ។ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ភោជនីយដ្ឋាន 2Pangea នឹងមានអាហារប៊ុហ្វេពេលល្ងាចពិសេសដើម្បីអបអរបុណ្យចូលឆ្នាំចិនផងដែរ តម្លៃ ១៨០.០០០៛ សម្រាប់ម្នាក់។ ទំនាក់ទំនងកក់តុទុកជាមុនតាមរយៈលេខទូរសព្ទ ០២៣ ២៦ ៣០ ៣១ ឬអ៊ីម៉ែល [email protected] ។

នៅកន្លែងទទួលភ្ញៀវ (Lobby Lounge) អតិថិជនអាចរីករាយជាមួយអាហារសម្រន់ពេលរសៀលដែលមាននំស្នូលផ្អែម នំស្នូលប្រៃ និងសាំងវិចរួមជាមួយភេសជ្ជៈ។ អតិថិជនអាចទទួលទានផ្ទាល់ ជាវដើម្បីធ្វើជាកាដូ ឬខ្ចប់ដើម្បីទទួលទានជុំគ្នានៅគេហដ្ឋានជាមួយតម្លៃចាប់ពី ៧២.០០០៛ ប៉ុណ្ណោះ។
សម្រាប់សេវាកម្មស្ប៉ារបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ មានកញ្ចប់រចនាម៉ូដសក់ និងក្រចកសម្រាប់ពីរនាក់តម្លៃ ៣៩២.០០០៛ និងមានបន្ថែមជូនតុក្កតាមួយដ៏ស្រស់ស្អាតឥតគិតថ្លៃ ឬរីករាយជាមួយសេវាកម្មស្ប៉ាបែបបាលី និងម៉ាស្សាបាតជើងរយៈពេល ២ ម៉ោង តម្លៃ ៣៥២.០០០៛ ប៉ុណ្ណោះ។

សម្រាប់អ្នកដែលចង់ទស្សនាការសម្តែងសិល្បៈ និងពិណបុរាណចិន ណាហ្គាវើលដ៍មានផ្តល់ជូននៅម៉ោង ៧:៣០ យប់នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលមានការតុបតែងលម្អយ៉ាងប្រណីត ឬអតិថិជនអាចអញ្ជើញទៅទស្សនា និងផ្តិតយករូបភាពនៃការតុបតែងលម្អយ៉ាងស្រស់ស្អាតនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ។
សម្រាប់បទពិសោធន៍ថ្មីៗ និងព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.nagaworld.com ឬតាមដានទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់ណាហ្គាវើលដ៍។
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕
អត្ថបទពាណិជ្ជកម្ម
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


