សន្តិសុខសង្គម
មួយយប់បាត់ស្លាកលេខរថយន្ត ០៧ គ្រឿង ឆែកកាមេរ៉ាទើបចាប់បានជនសង្ស័យ
កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាប់បានជនសង្ស័យ ៤ នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត ក្នុងនោះម្នាក់ជាអ្នកទទួលផលចោរកម្ម។

នគរបាលខណ្ឌពោធិ៍សែនជ័យ ប្រាប់បញ្ជាក់អោយដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីបាត់ស្លាកលេខរថយន្ដចំនួន ៧គ្រឿង នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីកណ្តាលយប់ថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២១ មន្រ្តីអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានចុះដឹកនាំកងកម្លាំងចុះឆែកឆេរកាំមេរ៉ាសុវត្ថិភាពតាមផ្ទះប្រជាពលរដ្ឋ។ រហូតដល់កំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងនោះម្នាក់ជាអ្នកទទួលទិញស្លាកលេខរថយន្ដ។


ជនសង្ស័យ ទី១ ឈ្មោះ សួង សៅនៀវ ភេទប្រុស អាយុ៣២ឆ្នំា មុខរបរ ជាងសំណង់ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ទទួលទិញស្លាកលេខរថយន្ដ)។ ជនសង្ស័យ ទី២ ឈ្មោះ ផាន សុីណា ភេទប្រុសអាយុ២៨ឆ្នំា មុខរបរ កម្មករសំណង់ ស្នាក់នៅបន្ទប់ជួលភូមិអូរដឹម សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ (អ្នកលួចស្លាកលេខរថយន្ដ)។ ជនសង្ស័យទី៣ ឈ្មោះ អ៊ុន ប្រុស ភេទប្រុស អាយុ៣៥ឆ្នំា មុខរបរ មិនពិតប្រាកដស្នាក់នៅភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាលួចស្លាកលេខរថយន្ដ)។ ជនសង្ស័យ ទី៤ ឈ្មោះ សិត ដេឌី ភេទប្រុសអាយុ២២ឆ្នំា មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រៃព្រីងខាងត្បូងសង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (អ្នកលួចស្លាកលេខរថយន្ដ)។
ចំណែកឯជនរងគ្រោះឈ្មោះ សៀម ស្រីលាវ ភេទស្រី អាយុ៣៤ឆ្នំា មុខរបរ នៅផ្ទះស្នាក់នៅភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដកហូតវត្ថុតាងរួមមាន ៖ ម៉ូទ័រដោះស្លាកលេខរថយន្ដ ចំនួន ០១គ្រឿងនិងស្លាកលេខរថយន្ដចំនួន ០៧ គ្រឿង៕
អត្ថបទ៖ រ៉ាវុធ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


