សន្តិសុខសង្គម
ក្តោបមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ៥៥ នាក់ មានជនជាតិថៃ ៥០ នាក់ និងខ្មែរ ៥ នាក់
ក្រុមប្រើប្រាស់ថ្នាំញៀន និងថ្នាំគ្រវី សរុបចំនួន ៥៥ នាក់ ត្រូវបានកម្លាំងតម្រួតថៃ ក្រសោបបានទាំងសំបុក ខណៈដែលពួកគេកំពុងប្រមូលផ្តុំគ្នានៅតាមបន្ទប់ជាច្រើន ក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុងឱកាសឆ្លងឆ្នាំសកល។

កិច្ចប្រតិបត្តិការដែលធ្វើឡើងដោយកម្លាំងតម្រួតថៃ នៃអធិការដ្ឋានអារញ្ញប្រាថេត និងកម្លាំងខេត្តស្រះកែវ បានប្រព្រឹត្តឡើង នៅវេលាម៉ោងប្រមាណ ៣ ទៀបភ្លឺនាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុច ក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិ៤ ឃុំបានម៉ៃណងសៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។


នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានក្តោបភ្ញៀវដែលទៅកម្សាន្តសប្បាយនៅតាមបន្ទប់ VIP ជាច្រើនបន្ទប់ ដោយមានស្រីស្អាតៗនៅចាំចាក់ស្រាកំដរ ដែលក្នុងមួយបន្ទប់មានមនុស្សចាប់ពី៥ ទៅ៨នាក់ សរុបចំនួន ៥៥ នាក់ ( ស្រី ២៣ នាក់ ) ក្នុងនោះថៃចំនួន ៥០ នាក់ និងខ្មែរ ៥ នាក់។



ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញវត្ថុតាងនៅតាមបន្ទប់នីមួយៗ មានថ្នាំញៀនប្រភេទម៉ាទឹកកក និងប្រភេទ ខេតាមីន មួយចំនួនផងដែរ។ ដោយឡែកសម្រាប់មុខសញ្ញាទាំងអស់ ពេលបញ្ជូនដល់អធិការដ្ឋានស្រុកអារញ្ញប្រាថេត សមត្ថកិច្ចបានពិនិត្យទៅលើទឹកនោមដើម្បីរកសារធាតុញៀន បានរកឃើញអ្នកវិជ្ជមានចំនួន ៤២ នាក់ ដោយឡែកម្ចាស់ទីតាំងឈ្មោះ ថុត ផល ភេទប្រុស អាយុ ៣២ ឆ្នាំ ក៏ត្រូវបានឃាត់ខ្លួនដែរ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


