Connect with us

សន្តិសុខសង្គម

តុលាការ​ខេត្តកំពង់ឆ្នាំង​សម្រេចឃុំខ្លួន​ អ្នកសារព័ត៌មាន ៣ នាក់ និងបក្ខពួក ២ នាក់ ​ញុះ​ញង់​ឱ្យ​ពលរដ្ឋ​តវ៉ាដី​តំបន់៣​ នៅ​ស្រុក​កំពង់លែង

បានផុស

នៅ

តុលាការខេត្តកំពង់ឆ្នាំង បានសម្រេឃុំខ្លួនមនុស្សចំនួន ៥នាក់ ដែលជាប់ចោទពីបទញុះញុងឲ្យប្រជាពលរដ្ឋតវ៉ាទាមទារដីនៅតំបន់៣ នៅស្រុកកំពង់លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា មនុស្សទាំង៥នាក់នេះបានជាប់ចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងដឹកជញ្ជូនអាវុធខុសច្បាប់ ដោយនៅថ្ងៃទី ០៩ ខែមេសា នេះ សាលាដំបូងខេត្តកំពង់ឆ្នាំងបានសម្រេចឃុំខ្លួនជនជាប់ចោទទាំង៥នាក់ ជាបណ្ដោះអាសន្ននៅក្នុងពន្ធនាគារខេត្តកំពង់ ឆ្នាំងដើម្បីបន្តនីតិវិធី។

កាលពីថ្ងៃទី ០៨ខែមករា ពេលសមត្ថ កិច្ចបញ្ជូនខ្លួនពួកគេទាំង ៥ នាក់ទៅកាន់តុលាការ ក្រោយបានសួរនាំ តុលាការក៏បានផ្ញើរជនជាប់ចោទនៅស្នងការនគរបាលខេត្តកំពង់ឆ្នាំង ប ន្តទៀត។

លុះដល់ថ្ងៃទី ០៩ ខែមក រានេះ ទើបតុលាការស ម្រេចឃុំខ្លួនពួកគេក្នុងពន្ធនាគារជាបណ្ដោះ អាសន្នតែម្ដង រួមមានៈ ឈ្មោះ សាំ ងចាន់ ថន ហៅសាំង សុង អាយុ ៤៦ឆ្នាំ អង្គភាពសារព័ត៌មាន MC TV រស់នៅក្នុងពីក្រុងភ្នំពេញ ឈ្មោះអុក ប៉ារ៉ាឌី អាយុ ៣៤ឆ្នាំ អង្គភាពសារព័ត៌មានគ្រៀល HOT NEWS រស់នៅក្នុងទីក្រុងភ្នំពេញ ឈ្មោះ ប្រាក់ សង្ហា ឈ្មោះ គង់ តារា និងឈ្មោះ កែវ ហួរ អាយុ ៥៤ ឆ្នាំ អង្គភាពសារព័ត៌មាន SBT POST រស់នៅក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ដោយឡែកសម្ភារៈរបស់ជនជាប់ ចោទដែលត្រូវបានដកហូតពេលសមត្ថកិច្ចឃាត់ខ្លួនរួមមាន រថយន្ដលុច្សស៊ីស៥៧០ មួយគ្រឿង អាវុធខ្លីម៉ាកប៉ារ៉ា ផលិតនៅប្រទេសកូរ៉េ០១ដើមទូរស័ព្ទ ៨ គ្រឿង និងកុំព្យូទ័រឡេបថប១ គ្រឿងផងដែរ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម