Connect with us

សន្តិសុខសង្គម

ខឹងនគរបាលចរាចរណ៍ផាកពិន័យ បង្ហូរសាំងដុតម៉ូតូខ្លួនឯងចោល

បានផុស

នៅ

បុរសម្នាក់ខឹងសម្បា នឹងនគរបាលចរាចរណ៍ខេត្តផាកពិន័យ ដុតម៉ូតូខ្លួនឯងចោល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវ កាលពី​វេលា​ម៉ោង​ ៣​ និង​ ៤០ ​នាទី​រសៀល កាលពីថ្ងៃទី​ ១៧ ខែកុម្ភៈ ឆ្នាំ ​២០២២ តាមផ្លូវ​មួយកន្លែង នៅ​ទល់មុខ​តារាង​បាល់​ចាស់ ស្ថិតនៅ​ក្នុងភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា បុរស​ម្នាក់នេះ​ជិះ​ម៉ូតូ​ ១ ​គ្រឿង​ម៉ាក វេ​វឆ្លាម ពី​ត្បូង​ទៅ​ជើង​មកដល់​កន្លែងកើតហេតុ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ឃាត់ ខណៈ​បុរស​រូបនេះ​មិនមាន​ពាក់មួក​សុវត្ថិភាព​ និង​ម៉ូតូ​ក៏​អត់​មាន​ស្លាក​លេខ​ផងដែរ ហើយ​នគរបាល​ចរាចរណ៍​ក៏បាន​ផាកពិន័យ​មិនដឹងថា ​ចំនួន​ប៉ុន្មាន​នោះទេ ក្រោយមក​ម្ចាស់​ម៉ូតូ​ក៏បាន​ដើរទៅ​ក្បែរ​ម៉ូតូ​បាន​បង្ហូរ​សាំង​ដុត​ម៉ូតូ​តែម្តង​។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បុរស​ម្នាក់នេះ ​បាន​ដុត​ម៉ូតូ​របស់ខ្លួន​ហើយ​នោះ ត្រូវបាន​នគរ​បាលច​រា​ចរណ៍​ឃាត់ខ្លួន​បញ្ជូនទៅ​ការិយាល័យ​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​សាកសួរ ធ្វើតេស្ត​រក​គ្រឿង​ស្រវឹង និង​សារធាតុ​ញៀន​។​

​នគរបាល​ចរាចរណ៍​ខេត្ត​បានបញ្ជាក់​ទៀតថា បុរស​រូបនេះ​មានឈ្មោះ សុខ ភេទ​ប្រុស អាយុ​ជាង​ ៥០​ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ ៧​ មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​កម្មករ​ដើរ​ដក​ដំឡូង​មី​។ ហើយ​ម៉ូតូ​ដែល​ដុត​កម្ទេចចោល​នោះ ត្រូវបាន​នគរ​បាលច​រាច​រណ៍​យកមក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ខេត្ត​។​ បច្ចុប្បន្ន​ ត្រូវបាន​នគរបាល​ចរាច​រណ៍​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិ​វិធី​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម