សន្តិសុខសង្គម
ប្រជាពលរដ្ឋសាទរចំពោះសមត្ថកិច្ច ដែលមានចំណាត់ការលើក្មេងទំនើងបង្កចលាចលពេលយប់
ប្រជាពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង បានសាទរចំពោះចំណាត់ការរបស់កម្លាំងអាវុធហត្ថ ក៏ដូចជាកម្លាំងនគរបាលខេត្តស្ទឹងត្រែង ក្រោមការបញ្ជារបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្ត បានឃាត់ខ្លួនក្មេងទំនើង ដែលបង្កចលាចលពេលយប់ រំខានដល់ការរស់នៅ របស់ប្រជាពលរដ្ឋ បញ្ជូនទៅកាន់តុលាការ និងមួយចំនួនបានធ្វើការអប់រំ។

អ្នកស្រី មាស ផល្លា ប្រជាពលរដ្ឋរស់នៅក្រុងស្ទឹងត្រែង បានលើកឡើងថា បន្ទាប់ពីកម្លាំងសមត្ថកិច្ចបានចុះអនុវត្តច្បាប់ទៅលើក្មេងទំនើង ដែលតែងតែជិះម៉ូតូបំពងសំឡេង ដេញវាយតប់គ្នាតាមដងផ្លូវ យ៉ាងអាណាធិបតេយ្យ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈនេះ ស្ថានភាពនៅតាមដងផ្លូវក្នុងក្រុងស្ទឹងត្រែង មានសភាពស្ងប់ស្ងាត់មិនមានការភ័យខ្លាច ដូចយប់កន្លងទៅនោះទេ។

អ្នកស្រី បានបន្តលើកឡើងទៀតថា ក្រុមក្មេងទំនើងទាំងនេះ មានក្រុមបក្សពួក ជិះម៉ូតូបំពងសម្លេងខ្លាំង ដេញវាយតប់ កាប់ចាក់គ្នាតាមដងផ្លូវ ធ្វើឱ្យមានការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កការភ័យខ្លាចផងដែរ។
លោក វ៉ាន់ មាឃ អាជីវករ នៅក្រុងស្ទឹងត្រែង លើកឡើងថា ក្រុមក្មេងទំនើងទាំងនេះមិនត្រឹមតែបង្កអុកឡុកក្នុងសង្គមនោះទេ ពួកគេមួយចំនួនបានប្រើប្រាស់គ្រឿងញៀន បង្កជាហិង្សាក្នុងគ្រួសារថែមទៀត។ មិនតែប៉ុណ្ណោះក្រុមក្មេងទំនើងទាំងនេះ ក៏ធ្លាប់បានវាយបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដូចជាបង់អង្គុយលេងនៅមុខសាលាខេត្ត ភ្លើងបំភ្លឺនៅតាមសួនច្បាសាធារណៈរបស់រដ្ឋទៀត។

ប្រជាពលរដ្ឋសំណូមពរដល់កម្លាំងសមត្ថកិច្ចបន្តអនុវត្តច្បាប់ ទៅលើក្រុមក្មេងទំនើងទាំងនោះ ឱ្យបានដូចភ្លៀងរលឹម ខណៈកន្លងមកសមត្ថកិច្ចក៏មានការបង្រ្កាបក្មេងទំនើងដែរ តែដោយសារអាក់ខានមួយរយៈ ទើបក្រុមក្មេងទំនើងទាំងនេះបានដៃ បង្ករការអុកឡុកឡើងវិញនៅក្នុងខេត្ត ធ្វើឱ្យប៉ះពាល់ដល់ភូមិឃុំមានសុវត្ថិភាព៕
អត្ថបទ៖ ងិន លីម
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


