សន្តិសុខសង្គម
ឆក់ខ្សែកបានហើយ រត់មិនរួចពីកម្លាំងសមត្ថកិច្ច
ភ្នំពេញ ៖ ជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់ខ្សែកប្តីប្រពន្ធពីរនាក់បានសម្រេចព្យាយាមគេចខ្លួនត្រូវសមត្ថកិច្ចឃាត់ជាប់ម្នាក់ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខផ្សារចោមចៅ តាមបណ្តោយផ្លូវចោមចៅ ស្ថិតក្នុងភូមិព្ជ្រៃកោងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យ ឈ្មោះ សេង នា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកាត់សក់ នៅសង្កាត់មនោរម្យ ៧មករា។ ជនរងគ្រោះឈ្មោះឯម ទ្រព្យ ស្រី អាយុ២៦ឆ្នាំ លក់អនឡាញ នៅភូមិអូរចំបក់ ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ។ប្តីឈ្មោះ ណុប ចំរើន ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់ពីរនាក់ប្តីប្រពន្ធជិះម៉ូតូឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវចោមចៅ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យពីរនាក់ ជិះម៉ូតូពីរគ្រឿងមួយគ្រឿងម៉ាកនិចមិនចាំស្លាកលេខមួយគ្រឿងទៀតម៉ាកaerax ពណ៌ខៀវ គ្មានស្លាកលេខមកពីក្រោយហើយធ្វើសកម្មភាពឆក់ខ្សែកបានសម្រេចរួចព្យាយាមគេចខ្លួន។

ជនរងគ្រោះបន្តថា ភ្លាមនោះរូបគាត់បានជិះម៉ូតូដេញតាមពីក្រោយរហូតដល់គោលដៅសមត្ថកិច្ចកំពុងអនុវត្តន៍ច្បាប់ចរាចរណ៍ដោយសារម៉ូតូអត់ស្លាកលេខ ទើបសមត្ថកិច្ចឃាត់បានតែម្តងចំណែកម្នាក់ទៀតយកខ្សែកគេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដើម្បីចាត់ការតាមច្បាប់៕
ដោយ ៖ សុខា


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


