សន្តិសុខសង្គម
យុវតី វ័យ ១៥ ឆ្នាំ ជិះម៉ូតូដេញបំបុកក្រុមចោរឆក់ ២ នាក់ ប្ដីប្រពន្ធ ចាប់បានប្រគល់ឲ្យសមត្ថកិច្ច
យុវតីសិស្សសាលា វ័យ ១៥ ឆ្នាំ ម្នាក់ ជិះម៉ូតូដេញបំបុកក្រុមចោរឆក់ ២ នាក់ ប្ដីប្រពន្ធ បណ្ដាលឲ្យដួល និងចាប់បានប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីក្រុមជនសង្ស័យធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ខ្លួនបានសម្រេចពេលជិះម៉ូតូចេញពីរៀន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩ និង ៤០ នាទីយប់ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យ ២ នាក់ប្តីប្រពន្ធរួមមាន ៖ ឈ្មោះ ប៉ាល់ វាសនា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរបើកបររថយន្តដឹកដី មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល និង ឈ្មោះ អឿន ចាន់មិនា ភេទស្រី អាយុ ១៦ ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនរងគ្រោះឈ្មោះ អ៊ ស រ ន ស ភេទស្រី អាយុ ១៥ ឆ្នាំ ជាសិស្ស បានរបួសស្នាមរលាត់ក្រោមក្បាលជង្គង់ខាងស្តាំ ១ កន្លែង និងកំភួនជើងខាងស្ដាំ។

លោកវរសេនីយ៍ឯក យី វណ្ណដា បានបន្តថា កាលពីវេលាម៉ោង ១៩ និង ៤០ នាទីយប់ ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ជនរងគ្រោះបានជិះម៉ូតូចេញពីសាលារៀន ដើម្បីត្រឡប់ទៅផ្ទះវិញ ដោយបានទុកទូរស័ព្ទក្នុងឃ្លុបម៉ូតូ។ លុះជិះដល់មុខសាលាបឋមសិក្សាព្រែកសំរោង ស្រាប់តែមានជនសង្ស័យ ២ នាក់ ប្តីប្រពន្ធ ជិះម៉ូតូ ១ គ្រឿង ម៉ាក Honda C125 ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 1KZ-5481 ដោយប្តីជាអ្នកឌុប ហើយប្រពន្ធអង្គុយខាងក្រោយ។ ពេលនោះ ជនសង្ស័យជាប្តី បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ ហើយបើករត់គេចខ្លួន។ ចំណែកជនរងគ្រោះបានបើកម៉ូតូដេញតាមរហូតដល់រង្វង់មូលវត្តព្រែកសំរោង ក៏បានបុកជាមួយម៉ូតូជនសង្ស័យបណ្តាលឲ្យដួល ហើយជនរងគ្រោះបានស្ទុះទៅចាប់ក្របួចកអាវជនសង្ស័យជាប្តី។ នៅពេលនោះដែរ ជនសង្ស័យជាប្តី បានវាយជនរងគ្រោះជាច្រើនដៃ។ ស្របពេលនោះ ក៏មានកម្លាំងនគរបាលក្រុងតាខ្មៅប្រចាំការនៅរង្វង់មូលវត្តព្រែកសំរោង និងប្រជាពលរដ្ឋ បានជួយឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ បញ្ជូនមកអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធីតែម្ដង។ តាមការសាកសួរ ជនសង្ស័យទាំង ២ នាក់ ប្តីប្រពន្ធ បានឆ្លើយថា ពួកគាត់ពិតជាបាននាំគ្នាធ្វើសកម្មភាពឆក់យកទូរស័ព្ទក្នុងឃ្លុបម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


