សន្តិសុខសង្គម
សមត្ថកិច្ចព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបក្រុមចោរឆក់ ប្លន់ យ៉ាងសកម្ម ៨នាក់បញ្ជូនទៅតុលាការ
ក្រុមចោរឆក់ ប្លន់ យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបបាន៨នាក់ បញ្ជូនទៅតុលាការ។

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ហារដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល និងអនុវត្តន៍ដោយផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ។


កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានស្រាវជ្រាវឃាត់ខ្លួន មនុស្សសរុបចំនួន០៨នាក់ ពាក់ព័ន្ធនិងបទល្មើស ០៣ ករណី ដូចខាងក្រោម ៖ករណីទី០១ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ជិះម៉ូតូឆក់យកខ្សែកផ្លា កទីន ទម្ងន់០១តម្លឹង០២ជី)ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជ ធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៥ និង ៥០ នាទី និងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀន ប្រព្រឹត្តនៅចំណុចចំណុចផ្លូវបេតុង ភូមិភ្លផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ , ករណីទី០២ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់យកកាបូបស្ពាយចំហៀង បណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួសសម្រាកនៅមន្ទីរពេទ្យ ប្រព្រឹត្តនៅចំណុចផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹង មានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០០ និង១៣ នាទី និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៧ និង ៤០ នាទី, ករណីទី០៣ ៖ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ប្រើដំបងឈើ,មួកសុវត្ថិភាព ដេញវាយ និងធាក់ផ្ដួលម៉ូតូជនរងគ្រោះប្លន់យកម៉ូតូម៉ាកស៊ុយស្អុយគីនិច ពណ៌ សលឿង សេរីឆ្នាំ២០២៥ ពាក់ ផ្លាក លេខស្វាយរៀង១៤ ០៥៣១) ប្រព្រឹត្តនៅចំណុចមុខបុរីអ័រគីដេ ផ្លូវណតប្រ៊ីដភូមិរអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែន សុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោងប្រហែល០២ និង២០នាទី ក្រុមក្មេងទំនើងឈ្មោះ ក្រុមព្រែកទាល់(PT។

បច្ចុប្បន្នជនសង្ស័យទៅទាំង៨នាក់ រួមជាមួយនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌរាជធានីភ្នំពេញ បញ្ជូនទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


