សន្តិសុខសង្គម
ជនសង្ស័យដែលឆក់កាបូបពី គូដណ្តឹងលោក Chris អាចជាប់ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារតែមិនរាងចាល
ភ្នំពេញ ៖ ជនសង្ស័យដែលបានឆក់កាបូបគូដណ្តឹងលោក Chris នឹងអាចជាប់ពន្ធធនាគារ រហូតទៅដល់ ២០ឆ្នាំ ដោយសារតែជនសង្ស័យ ខាងលើបានប្រព្រឹត្តអំពើមិនរាងចាលក្នុងបទឧក្រិដ្ឋ។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១២ និង ១០ នាទី ជនសង្ស័យចំនួន ០១ នាក់ បានជិះម៉ូតូ ០១គ្រឿង ធ្វើសកម្មភាព ឆក់កាបូបស្ពាយចំហៀងរបស់ជនរងគ្រោះឈ្មោះ GLADYS ELISA ភេទស្រី ដែលកំពុងដើរ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវ លេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានសម្រេច រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពីសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងពិនិត្យមើលតាមកាមេរ៉ាដែលនៅជុំវិញកន្លែងកើតហេតុ ក៏បានឃើញពីសកម្មភាពខាងលើ ព្រមទាំង កំណត់បាននូវអត្តសញ្ញាណរបស់ជនសង្ស័យឈ្មោះ ប៉ុល ខូចចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលជាទណ្ឌិត ទើបអនុវត្តទោស ពន្ធនាគាររយៈពេល០៤ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចផ្លូវលេខ៦៣ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៩ តាមអំណាចសាលក្រមលេខ ៣៣៧ ក្រ៣ខ ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ។
លុះនៅវេលាម៉ោង ០៥ និង ០៥ នាទីល្ងាច ថ្ងៃខែឆ្នាំដដែល កម្លាំងសមត្ថកិច្ចបានបន្ត ស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ ប៉ុល ខូចចិន្តា នៅចំណុចបន្ទប់ជួល ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ដោយដកហូតវត្ថុតាង ១.ម៉ូតូ០១គ្រឿងម៉ាក YAMAHA XRIDE ពណ៌ខ្មៅ (ឡើងតែមពណ៌ប្រផេះ) ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1HN-9870 (ស្លាកលេខមិនប្រក្រតី) ២.កាបូបស្ពាយ ពណ៌ខ្មៅ របស់ជនរងគ្រោះដែលក្នុងកាបូបនោះមាន ទុកកាបូបលុយពណ៌ផ្កាឈូកចំនួន០១ អត្តសញ្ញាណប័ណ្ណសញ្ជាតិអេស្ប៉ាញចំនួន០១សន្លឹក និងកាតធនាគារចំនួន០៤សន្លឹក ។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យខាងលើ ពីបទលួចមានស្ថានទម្ងន់ទោស (ការមិនរាងចាលក្នុងបទឧក្រិដ្ឋ) បទ ប្រើប្រាស់ស្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ និងបទ ប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវលេខ១០៦ កែងផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៨៥ មាត្រា ៣៥៣ មាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ មាត្រា ៧៨ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ចុងក្រោយថា ផ្អែកតាមច្បាប់ ជនសង្ស័យអាចនឹងផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់២០ឆ្នាំ ៕
អត្ថបទ ៖ រដ្ឋា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


