សន្តិសុខសង្គម
ជនសង្ស័យឆក់ទាំងព្រឹកនៅមុខប៉ុស្តិ៍នគរបាលកន្ទោក ខណ្ឌកំបូល
ជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងបានធ្វេីសកម្មភាពឆក់យកខ្សែកពីបុរសម្នាក់ ខណៈកំពុងជិះម៉ូតូឌុបប្រពន្ធ ដែលបានបង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កន្ទោក ខណ្ឌកំបូល។

បើតាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធធ្វេីដំណើរតាមដងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីត ខណៈមកដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទោកស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូ៣គ្រឿងមិនចាំស្លាកលេខធ្វេីសកម្មភាពឆក់ខ្សែកមាសពីជនរងគ្រោះ។ តែភ្លាមៗនោះជនរងគ្រោះដឹងខ្លួនទាន់ស្រវាចាប់បានពាក់កណ្តាលមកវិញ ហេីយជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់អស់ទៅ។
តាមការបង្ហេីបពីពលរដ្ឋ បានប្រាប់ឱ្យដឹងថា បទល្មេីសលួច ឆក់ ប្លន់ នៅក្នុងមូលដ្ឋានខណ្ឌកំបូលកំពុងតែកេីតឡេីងជាញឹកញាប់ដែលធ្វេីឱ្យពលរដ្ឋមានការភ័យខ្លាច។ បើទោះបីយ៉ាងណាក្ដី ប្រជាពលរដ្ឋក៏បានស្នេីដល់លោក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល មេត្តាចាត់កម្លាំងល្បាតក្នុងមូលដ្ឋានឱ្យបានច្រេីនបន្តិចជៀសវាងបទល្មេីសកេីនឡេីង៕

ដោយ៖សុខា
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


