Connect with us

សន្តិសុខសង្គម

ម្ដាយអាយុ២២ឆ្នាំម្នាក់ យកកូនស្រីអាយុទើប១ខែ១០ថ្ងៃ បោះចូលក្នុងប្រឡាយ ហើយបង្វែរឿងថា បាត់កូន

បានផុស

នៅ

មូលហេតុដែលសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនម្តាយក្មេងរងគ្រោះនេះ គឺកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២នៅ
វេលាម៉ោងប្រមាណ០៩និង០៥នាទីព្រឹក សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានទទួលព័ត៌មានពីករណីបាត់ក្មេងស្រីម្នាក់ទេីបមានអាយុ០១ខែ១០ថ្ងៃ មានឈ្មោះ ជៀប​ កាន់យ៉ា ដែលមានម្តាយឈ្មោះ ហន សាមេន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា នៅពេលទទួលព័ត៌មានពីការបាត់ក្មេងស្រីតូចនេះ ទាំងអ្នកភូមិនិងសមត្ថកិច្ចបានស្វះស្វែងរក​ហេីយពេលបន្ទាប់ក៏បានប្រទះឃេីញ(​សព)​​ក្មេងស្រីខាងលេីអណ្តែតនៅក្នុងទឹកប្រ​ឡាយមួយកន្លែងស្ថិតនៅភូមិព្រៃកូនសេក​សង្កាត់​អូរ​ចារក្រុងបាត់ដំបង។

សមត្ថកិច្ចបន្តថា ករណីខាងលើនេះដោយមានការសង្ស័យសមត្ថកិច្ចបានបើកការស្រាវជ្រាវបានរកឃើញចំណុចសង្ស័យមួយចំនួនទើបសមត្ថកិច្ចបានសម្រេចធ្វេីការឃាត់​ខ្លួនជនសង័្សយឈ្មោះ ហន សាមេន ភេទស្រីអាយុ២២ឆ្នាំ មានទីលំ​នៅ​ភូមិសង្កាត់ខាងលេី ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ(សាកសព)ដេីម្បីធ្វេីការសាកសួ រក្រោយពីបានការសម្របសម្រួលលេីនីតិវិធីពីលោក កែវ​ សុជាតិ ព្រះរា​ជអាជ្ញានៃអយ្យការអមសាលា​ដំបូងខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ពេជ្រ សា​ររ៉ែន អធិការនគរបាលក្រុងបាត់​ដដំបងបានឲ្យដឹងដែរថា ក្រោយធ្វេីការសាកសួរស្ត្រីជាម្តាយក្មេងរងគ្រោះ នៅចំពោះមុខការ​សាកសួររបស់សមត្ថកិច្ចស្រ្តីជាម្តាយបានឆ្លេីយសារភាពថា ​រូបគាត់តែម្នាក់ឯង​បានធ្វេីសកម្មភាពយកកូនស្រីបង្កេីតដែលមានអាយុទេីប០១ខែ១០ថ្ងៃទៅ​បោះ​ចោលឱ្យ(ស្លាប់)​ក្នុងទឹកប្រឡាយនោះ​ហេីយពេលបន្ទាប់មកក៏ធ្វេីឱ្យមានសកម្មភាពអំពីការបាត់កូនស្រីរបស់ខ្លួន​តែម្តង។

បើតាមសម្តីស្រ្តីជាម្តាយរូបនេះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មូលហេ​តុ​ដែ​លនាំទៅដល់ការសម្លាប់កូនស្រីខ្លួនឯងដោយឥតញញេីតដៃបែបនះ គឺដោយសារតែកូនស្រីជាជនរងគ្រោះរូបនេះយំ​នៅពេលយប់​ គឺចាប់ពីម៉ោ​ង​​២១​និ​ង​០០នាទីរហូតដល់ម៉ោង០៤និង​០០​នាទី​ព្រឹក​ទើបបាត់យំ​។ ម៉្យាងដោយខ្លួនមានការ​ហត់​នឿយជាមួយនឹងបញ្ហានេះ​ផង និងជីវភាពក្រីក្រពេក ណាមួយកូនបងទើបតែមានអាយុ០១ឆ្នាំ០​១ខែផង ហើយអត់មានប្រាក់ទិញទឹកដោះគោឱ្យកូនបៅផង​ស្របពេលមានឱកាស​ល្អពេលយាយមិននៅម្តាយមីងមិននៅគឺនៅតែម្នាក់ឯងខ្លួនក៏យកកូន​នេះទៅបោះចោលក្នុងទឹកប្រឡាយក្រោយផ្ទះតែម្តងទៅ។

បើទោះបីយ៉ាងណានៅពេលនេះសមត្ថកិច្ចបានរៀបចំសំ​ណុំរឿងដេីម្បីបញ្ជូនទៅកាន់អយ្យការអមសា​លា​ដំបូងខេត្តបាត់ដំបងដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

ព័ត៌មានជាតិ២ ម៉ោង មុន

សាលាបឋមសិក្សាមុខនាគ ខេត្តសៀមរាប ប្រារព្ធទិវាអប់រំកាយ និងកីឡា ដើម្បីលើកកម្ពស់សុខភាព និងសមត្ថភាពរបស់សិស្ស

ចរាចរណ៍៥ ម៉ោង មុន

Update៖ ករណីគ្រោះថ្នាក់រថភ្លើងបុករថយន្ដដឹកអ្នកដំណើររបួសសរុប៤៦នាក់ ក្នុងនោះមានតៃកុងរថភ្លើងម្នាក់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កាណាដា ប្ដឹងក្រុមហ៊ុន Meta, Snapchat និង TikTok ពីបទរំខានការ​សិក្សារបស់សិស្ស

Sokha Hotels

ព័ត៌មានពេញនិយម