Connect with us

សន្តិសុខសង្គម

បុរសម្នាក់ ច្រកដីខ្សាច់ដាក់ការុងស្ករសយកទៅលក់ឲ្យអាជីវករ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បានផុស

នៅ

បុរសម្នាក់ បានច្រកដីខ្សាច់ដាក់ក្នុងការុងស្ករស ហើយយកទៅលក់ឲ្យអ្នកឥវ៉ាន់ចាបហួយ នៅតាម​បណ្ដាលស្រុកមួយចំនួននៃខេត្តសៀមរាប ត្រូវកម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង​ឃាត់ខ្លួន​ទៅតាម​បណ្ដឹង​របស់​ជនរងគ្រោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​ ១៧​ ខែឧសភា ​ឆ្នាំ​ ២០២២ ម៉ោង​ ១២​ និង​ ១៥​ នាទី ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ក​ណ្តែ​ក បានទទួល​បណ្តឹង​ពី​ជនរងគ្រោះ ឈ្មោះ ហៅ លី​ហេង ភេទ​ស្រី អាយុ​ ៣៩ ​ឆ្នាំ នៅ​ភូមិ​ល្អក់ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ប្តឹង​រៀបរាប់ថា នៅ​ថ្ងៃទី ១៦ ​ខែឧសភា ​ឆ្នាំ​ ២០២២ ម៉ោង ៧ ​ព្រឹក​គាត់​បើក​តូប​លក់​ឥ​វ៉ាន់ នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគងដូច​ធម្មតា។ លុះ​ម៉ោង​ ១៧ ​និង ​០០ ​នាទី មាន​មនុស្ស​ប្រុស​ម្នាក់​ពុំ​ស្គាល់​អត្តសញ្ញាណ បាន​ជិះ​ម៉ូតូ​ហុងដាពណ៌​ខ្មៅ ឌុប​ការុង​ពណ៌​ស​មួយ មកដល់​សួរ​គាត់​ថា ទិញ​ស្ករស លក់​១​ការុង​តម្លៃ ១០០០០០ រៀល (​មួយ​សែន​រៀល​) គាត់​ព្រម​ទិញយក ដោយ​ពុំបាន​ពិនិត្យមើល​ទេ លុះ​ម៉ោង​ ១៨ ​និង ​៣០​ នាទី បុរស​ខាងលើ​បាន​ដឹក​មក​លក់​ ៣ ​ការុង​ទៀត គាត់​ព្រម​ទិញយក​ទៀត ក្នុងតម្លៃ ៣០.០០០០​រៀល (​បី​សែន​រៀល​) និង​បាន​សុំ​លេខ​ទូរស័ព្ទ​គាត់ សម្រាប់​ទាក់ទង​ទិញ​ស្ករស​បន្ថែម។ ​

សមត្ថកិច្ច​បន្តថា លុះ​ថ្ងៃទី ១៧ ​ខែឧសភា ​ឆ្នាំ​២០២២ ម៉ោង ​៨ ​ព្រឹក បុរស​ឈ្មោះ ​រិ​ន ចំរើន​ដដែល បាន​ទាក់ទង​លក់​ស្ករ​បន្ថែមចំនួន​ ៥ ​ការុង​ទៀត គាត់​ទទួល​ទិញ​ទៀត ប្រហែល​កន្លះ​ម៉ោង​បុរស​ខាងលើ ដឹក​ស្ករ​ចំនួន ​៥ ​ការុង​ទៅឲ្យ​គាត់​ដល់ផ្ទះ ហើយ​បាន​ទៅយក​លុយ​នៅ​តូប​លក់​និង​គាត់ ចំនួន ​៥០.០០០០ រៀល (​ប្រាំ​សែន​រៀល​) បន្ទាប់មក​ប្អូនស្រី ឈ្មោះ គុំ ស្រី​នៀង បាន​ទូរស័ព្ទ​ប្រាប់ថា ស្ករ​បង​ឯង​សុទ្ធតែ​ដីខ្សាច់ ពេល​កំពុងនិយាយ​ទូរស័ព្ទបុរស​ខាងលើ​ជិះ​ម៉ូតូ​មក​តូប​គាត់​ម្តងទៀត ពេលនោះ​គាត់​ហែក​ការុង​មើលឃើញ​សុទ្ធតែដីខ្សាច់​នៅក្នុង​ការុង​ទាំងអស់ ក៏​នាំគ្នា​ឃាត់​បុរស​នោះ​ទុក​ហើយ​ហៅសមត្ថកិច្ច​តែម្តង​។

សមត្ថកិច្ច​បន្ថែមថា តាម​ការ​ស្តាប់​ចម្លើយ​របស់​ឈ្មោះ រិ​ន ចំរើន ភេទ​ប្រុស អាយុ​ ៣៤​ ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុងភូមិអញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប បាន​ឆ្លើយ​សារភាពថា ៖ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព យក​ដីខ្សាច់​ច្រក​ក្នុង​ការុង ហើយ​លក់​ឲ្យ​ជនរងគ្រោះ​ខាងលើ​ចំនួន​ ៩​ ការុង​ ពិតប្រាកដ​មែន និង​បានធ្វើ​សកម្មភាព​យក​ដីខ្សាច់​ច្រក​រក​ការុងលក់​ឲ្យ​អ្នករស់នៅ​ម្តុំ​ផ្សារ​ត្រាំ​នាគ ពុំ​ស្គាល់ឈ្មោះ ១​ លើក និងលក់​ឲ្យ​អ្នករស់នៅ​ម្តុំ​វត្ត​ល្អក់​ពុំ​ស្គាល់ឈ្មោះ ​១ ​លើក លុយ​ដែល​លក់បាន​ខ្លួន​ចាយវាយ​អស់។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​ប្រាសាទបាគង កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​កាន់​ការិយាល័យ​ជំនាញ ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

អត្ថបទ៖ ​កុសល​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាង​ក្រសួងការងារ ចូលរួម​វេទិកា​ស្ដីពីការលើកកម្ពស់លក្ខខណ្ឌការងារ​ក្នុងវិស័យកាត់ដេរសម្លៀក​បំពាក់​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​ជំទាវ ហ៊ុន ​​ម៉ាណា ​នាំ​យក​ទេយ្យវត្ថុ​ប្រគេន​ដល់​វត្តពុទ្ធគីរី​កម្ពុជា ​ក្នុង​ខេត្តតាកែវ​ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣៧០គ្រួសារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទិវា​ជាតិ​អប់រំ​បណ្ដុះ​បណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ​លើក​ទី​៨ ​ឆ្នាំ​២០២៥​ នឹង​ប្រារព្ធ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ស្អែក​នេះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ ៖ ​សូម​កុំ​បារម្ភ​ ឱកាស​ការងារ​នៅ​កម្ពុជា​រាប់សិបម៉ឺន​កន្លែង​កំពុង​រង់​ចាំ​បងប្អូន​ខ្មែរ​មក​ពី​ថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ យើង​ត្រៀម​រថយន្ត​ក្រុង​ជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បី​ដឹក​ពលរដ្ឋ​និង​ពលករ ពី​ព្រំដែន​ថៃ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​បញ្ជាការ​​​ទ័ព​រុស្ស៊ី៖ សង្គ្រាមលោកលើក​ទី​៣​កំពុង​ចាប់ផ្ដើម ទាមទារ​ការ​កែន​ទ័ព​ថ្មី​១​លាននាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរាជធានី ៖ យើង​ត្រៀម​រថយន្ត​ក្រុង​ជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បី​ដឹក​ពលរដ្ឋ​និង​ពលករ ពី​ព្រំដែន​ថៃ

សន្តិសុខសង្គម១៧ ម៉ោង មុន

ច្រកទ្វារអន្តរជាតិដូង បន្តបិទទាំងស្រុងនៅព្រឹកថ្ងៃទី១៤មិថុនានេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ីរ៉ង់ បន្តសងសឹក ដោយបាញ់មីស៊ីលរាប់រយគ្រាប់ ចូលអ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ធ្លាក់យន្តហោះ Air India៖ ប្រអប់ខ្មៅត្រូវបានរកឃើញ ខណៈក្រុមគ្រួសារសពរង់ចាំចម្លើយ

Sokha Hotels

ព័ត៌មានពេញនិយម