Connect with us

សន្តិសុខសង្គម

ស្ថានីយ​ប្រេងឥន្ធនៈ យីហោ ជាង អេង រង​ការរិះគន់​ពី​អតិថិជន​ថា ប្រេង​ពុំ​គ្រប់​លីត្រ តែមន្ត្រី​ជំនាញ​ថា គ្រប់គ្រាន់ និង​ត្រឹមត្រូវ

បានផុស

នៅ

រតនគិរី ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តរតនគិរី កាលពី​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​ប្រមាណ​៩​និង​០០​នាទី​ព្រឹក បាន​ចុះទៅ​ដល់ទី​តាំង​ស្ថានីយ ប្រេងឥន្ធនៈ នៅ​ទល់មុខ​សាលាស្រុក​ចាស់ ស្ថិតនៅ​ក្នុងភូមិ​លំផាត់ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី ដើម្បី​ត្រួតពិនិត្យ​ភ្លាមៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ​ណៈ​មន្ត្រី​ជំនាញ​បាន​ទទួល​ដំណឹង​ពី​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​សៅរ៍ ទី​២៨ ខែឧសភា ឆ្នាំ​២០២២​ថា ស្ថានីយ​ប្រេងឥន្ធនៈ​ខាងលើ​នេះ មាន​ភាពមិនប្រក្រតី សាំង​និង​ប្រេងម៉ាស៊ូត លក់​ជូន​អតិថិជន​មិន​គ្រប់​លីត្រ​រួចមក​។

លោក ញឹម វណ្ណ​រុន មន្ត្រី​ជំនាញ មាឌ​សាស្ត្រ រង្វាស់រង្វាល់​នៃ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ខេត្តរតនគិរី ដឹកនាំ​កម្លាំង​ដោយ​សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ស្រុក​លំផាត់ ចុះទៅ​ត្រួតពិនិត្យ​ដោយផ្ទាល់​តែម្តង ដោយ​លទ្ធផល​ជាក់ស្តែង គឺ​ពុំមាន​ដូច​ការលើកឡើង វាយប្រហារ តាម​ពាក្យ​ចចាមអារ៉ាម និង​ចោទប្រកាន់​ពី​អតិថិជន​ខាងលើ​នោះទេ​។

ពាក់​ព័​ន្ធ​បញ្ហា​ចោទប្រកាន់​ខាងលើនេះ មេការ​ស្ថានីយ​ប្រេង​ឥ​ន្ធ​នៈ ជាង អេង ឈ្មោះ ម៉ាន់ សុខ​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ បានផ្តល់​បទ​សម្ភាស​ដ​ល់​ក្រុម​អ្នកសារព័ត៌មាន​ថា ស្ថានីយ​ប្រេងឥន្ធនៈ​នេះ​ដំណើរការ​តាំងពី​ឆ្នាំ​២០១២ កើតមុន​ផ្លូវជាតិ​លេខ​៧៦ ពុំ​ទាន់​ក្រាល​កៅស៊ូ​ម្ល៉េះ​។

ប្អូនប្រុស​បន្ត​ថា ការ​លក់​សាំង​រាល់​ថ្ងៃ​នេះ​សំខាន់​គឺ ​ទី​មួយ ៖ តែង​យកចិត្ត​ថ្លើម​អតិថិជន និង​ទាក់ទាញ​ឲ្យ​បាន​ច្រើន​។

ទី​ពីរ ៖ ការថែទាំ​យានយន្ត​គ្រប់​ប្រភេទ​ជូន​អតិថិជន​ឲ្យ​បានល្អ​ជៀសវាង​ការកើតឡើង​នូវ​ហានិភ័យ​ផ្សេងៗ​ថ្ងៃក្រោយ​។

​ទោះជា​យ៉ាងណា​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ ខេត្តរតនគិរី បាន​អះអាង​ថា គ្រប់​ស្ថានីយ​ប្រេង​ឥ​ន្ធ​នៈ​ទូទាំង​៩​ក្រុង​-​ស្រុក បើ​មាន​ពាក្យបណ្តឹង​និង​ចុះ​ត្រួតពិនិត្យ​រក​ឃើញ​មាន​ភាព​មិនប្រក្រតី​កើតឡើង លោក​និង​ចាត់​វិធានការណ៍ ម្ចាស់​ស្ថានីយ រៀបចំ​ឲ្យ​ល្អ​ប្រសើរ​ឡើងវិញ ករណី​មិន​អនុវត្តន៍​តាម​មន្ត្រី​ជំនាញ​ទេ លោក​និង​កសាង​សំណុំបែបបទ​បញ្ជូនទៅ​តុលាការ ចាត់ការ​បន្ត​ជា​ធរមាន​៕

ដោយ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម