Connect with us

សន្តិសុខសង្គម

តាំងខ្លួនជាឧកញ៉ា ដើរលួងលោមពលរដ្ឋឲ្យទិញម៉ាស៊ីនភ្លើងក្នុងតម្លៃជាង១ពាន់ដុល្លារ

បានផុស

នៅ

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលតាំងខ្លួនជាឯកឧត្តម ឬឧកញ៉ា ដើរលួងលោមប្រជាពលរដ្ឋឲ្យទិញម៉ាស៊ិនភ្លើងក្នុងតម្លៃ១២០០ដុល្លារ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៣និង០០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួនមានឈ្មោះ១ ឈ្មោះ សុះ សាលី ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើត​នៅភូមិព្រែករាំង ឃុំព្រៃតាសេក ស្រុកមុខកំពូល ខេត្តកំពង់ចាម។ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ២. ឈ្មោះ មឿន សារ៉ាវី ហៅ សឿន សាវី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរយោធាព្យួឈ្មោះ នៅកងពលអន្តរាគមន៍លេខ២ ជើងគោក មានស្រុកកំណើតនៅភូមិកំពង់សំបូរ ឃុំសំរោង ស្រុកសង្កែ ខេត្តបាត់ដំបង។ បច្ចុប្បន្ននៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ៣. ឈ្មោះ ទីន លី ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិព្រែកតាងួន ឃុំព្រែកតាងួន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ មានទីលំនៅបច្ចុប្បន្ននៅភូមិច្រាំងចំរះទី២ សង្កាត់ច្រាំងចំរះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ៤. ឈ្មោះ ឈុន សុជា ហៅ ហ៊ុយ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកំណើតនៅភូមិស្តៅ ឃុំត្រែង ស្រុកវឌ្ឍនសង្គម ខេត្តបាត់ដំបង មានទីលំនៅបច្ចុប្បន្ននៅភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល។ ៥.  ឈ្មោះ ស្មាន ស្មាអែល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដមានស្រុកំណើតនិងទីលំនៅបច្ចុប្បន្នភូមិឃ្លាំងស្បែក ឃុំកំពង់ហ្វួង ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកឯជនរងគ្រោះឈ្មោះ រឹត សា ភេទស្រី អាយុ២៥ឆ្នាំ ភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។

យោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៣និង០០នាទី មានករណីឆបោកមួយ ដោយក្រុមជនសង្ស័យបានរៀបគម្រោង និងអះអាងខ្លួនថាជាឯកឧត្តម ឬឧកញ៉ា យកម៉ាស៊ីនភ្លើងលក់ទៅឲ្យជនរងគ្រោះ ហើយប្រាប់ជនរងគ្រោះថា ខ្លួនជាឯកឧត្តម មានម៉ាស៊ីនភ្លើងលក់ដែល​មិត្តភ័ក្កឲ្យដោយតម្លៃដើម​១២០០ដុល្លារ ហើយចង់លក់យកលុយទិញស្រាផឹក ដោយប្រាប់ជនរងគ្រោះទៀតថា បើទិញពួកខ្លួនលក់តែតម្លៃ ៧០០ដុល្លារទេ តែជនរងគ្រោះមិនព្រមទិញ ក៏ធ្លាក់ថ្លៃក្នុងតម្លៃ៤០០ដុល្លារ តែជនរងគ្រោះនៅតែមិនទិញ។ បន្ទាប់មកជនសង្ស័យបានលួងលោមជនរងគ្រោះ ដោយបក្ខពួកបាននាំជនរងគ្រោះទៅយកប្រាក់បានចំនួន ២៧០ដុល្លារ ខណៈពេលដែលនាំជនរងគ្រោះទៅយកប្រាក់ ក្រុមជនសង្ស័យម្នាក់ទៀតបានប្រាប់ទៅប្អូនប្រុសជនរងគ្រោះថា (បងឯងខ្វះលុយអោយថែមស្រាបៀ ចំនួន១៥កេះ ) ហើយប្អូនជនរងគ្រោះក៏ជួយលើកដាក់រថយន្តជនសង្ស័យ ។ ក្រោយពីធ្វើសកម្មភាពហើយជនសង្ស័យបាននាំគ្នាបើករថយន្តគេចខ្លួនបាត់ ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រុមជនសង្ស័យបំរ៉ុងធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋដោយលក់ម៉ាស៊ីនភ្លើងទៀត នៅផ្សារកន្រ្តក ក្នុងភូមិកន្រ្តក សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ត្រូវសមត្ថកិច្ចយើងប្រទះឃើញ តែក្រុមជនសង្ស័យបានបើករថយន្តគេចខ្លួន រហូតដល់ចំណុចខាងលិចរង្វង់ស្វាយធំ ក្នុងភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានទាំង០៥នាក់ខាងលើមកសួរនាំ។

តាមចម្លើយសារភាពរបស់ក្រុមជនសង្ស័យបានប្រាប់ថា ពួកចខ្លួនពិតជានបានញធ្វើសកម្មភាពនេះពិតមែន ដោយមានការចាត់តាំងជាឯកឧត្ដម ឬឧកញ៉ា ជាអ្នកបើករថយន្ដ និងជាអង្គរក្សជាដើម។

ក្រោយឃាត់ខ្លួននិងសួរនាំ សមត្ថកិច្ចបានដកហូតរថយន្តចំនួន១គ្រឿង ម៉ាស៊ីនភ្លើងក្រុមជនសង្ស័យចំនួន១គ្រឿង និងម៉ាស៊ីនភ្លើងដែលជនសង្ស័យលក់អោយជនរងគ្រោះចំនួន១គ្រឿង និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤១ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា៣ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម