សន្តិសុខសង្គម
អាជ្ញាធរសង្កាត់ព្រែកប្រាចុះរុះរើទីតាំងជនបែកថ្នាំដេកតាមច្រាំងទន្លេ
កម្លាំងចម្រុះរបស់គណបញ្ជាការឯកភាពសង្កាត់ព្រែកប្រានៅថ្ងៃទី ១៣ ខែកក្កដានេះបានចុះទៅរុះរើទីតាំងជម្រកដែលភាគច្រើនជាជនអានាថា និងជនបែកថ្នាំដែលតែងតែស្នាក់នៅតាមមាត់ច្រាំងទន្លេ និងដីឡូត៍ដែលពុំមានម្ចាស់រស់នៅ។

យោងតាមប្រភពពីលោកវរសេនីយ៍ត្រី ស្វាយ ដារ៉ា នាយនគរបាលប៉ុស្តិ៍ព្រែកប្រាបានប្រាប់កម្ពុជាថ្មីថា ការចុះរុះរើទីតាំងជម្រកស្នាក់នៅរបស់ជនអានាថាក៏ដូចជាជនបែកថ្នាំនេះគឺយោងតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកប្រាតែម្តង។
ព្រោះតែលោកព្រួយបារម្មណ៍ពីសុខសុវត្ថិភាពនឹងពិសេសជនបែកថ្នាំតែងបង្កជាអំពើហឹង្សារហូតដល់ដុតភ្លើងបង្កឲ្យឆេះរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋ។ ហើយជាក់ស្តែងនាថ្ងៃនេះគឺកម្លាំងចម្រុះបានចុះទៅរុះរើទីតាំងស្នាក់នៅរបស់ជនបែកថ្នាំមួយកន្លែងនៅមាត់ច្រាំងទន្លេបាសាក់ស្ថិតក្នុងដីឡូត៍គ្មានលេខផ្លូវ៣៦៩ភូមិព្រះពន្លា សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញដោយរកឃើញ ពូកចាស់ៗនឹងខ្នើយដេករួមទាំងចានឆ្នាំង។

លោកនាយប៉ុស្តិបញ្ជាក់ថា លោកនឹងបន្តរុះរើទីតាំងជម្រករបស់ជនអានាថានិងជនបែកថ្នាំជាបន្តឲ្យទាល់តែអស់។ ចំពោះបុគ្គលបែក ថ្នាំនឹងជនអានាថារងចាំមន្ត្រីសង្គមកិច្ចមកដឹកយកទៅអប់រំនៅមន្ទីរសង្គមកិច្ចផងដែរ។ ព្រោះបើពុំធ្វើបែបនេះគឺជនពាក់ពន្ធ័ខាងលើនឹងបង្កភាពអានាធិបតេយ្យពេញមូលដ្ឋានជាក់ជាមិនខាន៕

អត្ថបទ៖ នរា
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


