Connect with us

សន្តិសុខសង្គម

សម្តេចតេជោបញ្ជា​ឲ្យ​អភិបាលខេត្ត ចុះពិនិត្យ រឿង​ផ្ទៃអាងភាស ក្រោយតវ៉ាពីពលរដ្ឋ

បានផុស

នៅ

កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅនេះ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យ និងជួបជាមួយប្រជាពលរដ្ឋនៅចំណុចអាងភាស ស្ថិតក្នុងភូមិគោកដូង ឃុំពាមឯក ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង ដើម្បីពិនិត្យមើលពលរដ្ឋដែលអះអាងថា អាស្រ័យផលជាក់ស្តែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ លូ បានបញ្ជាក់តាមគណនេយ្យហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃទី១៦សីហាឱ្យដឹងថា ការចុះមកនេះគឺ ដោយអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យចុះពិនិត្យបងប្អូនប្រជាពលរដ្ឋ ដែលបានអះអាងថាបានអាស្រ័យផលនៅក្នុងអាងភាសនៅស្រុកឯកភ្នំនេះ។

លោក សុខលូ បានបញ្ជាក់ថា៖ «ប្រយោជន៍រាស្ត្រត្រូវតែការពារ តែប្រយោជន៍រួម ប្រយោជន៍រដ្ឋក៏ត្រូវតែរក្សាដែរ…..!»។

សូមបញ្ជាក់ថា ការដែលប្រមុខរាជរដ្ឋាភិបាលដាក់បទបញ្ជាឱ្យអាជ្ញាធរខេត្តបាត់ដំបងចុះពិនិត្យនេះ ក្រោយពេលដែលប្រជាពលរដ្ឋប្រមាណជិត១០០នាក់ ក្នុងចំណោមជាង២០០គ្រួសារ ដែលរួមមានទាំងអ្នកអាស្រ័យផល អ្នករស់នៅលើខ្នងអាង និង ប្របមាត់ស្ទឹងជាប់អាង បានលើកគ្នាមកតវ៉ាមិនឱ្យគ្រឿងចក្របន្តកាយយកអាចម៍ដីលើស្រែរបស់ពួកគាត់ ដែលប្រជាពលរដ្ឋអះអាងថា ដីពួកគាត់បានអាស្រ័យផលតាំងពីឆ្នាំ ១៩៨៣មក។

លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំបានបញ្ជាក់ថា ឯកឧត្តមអភិបាលខេត្តបាត់ដំបង ចុះមកទីតាំងដីអាងភាសនេះ គឺដើម្បីមកជួបប្រជាពលរដ្ឋនិងពិនិត្យមើលទីតាំងជាក់ស្តែង ដើម្បីរៀបចំស្នើសុំទៅសម្តេចកាត់ឆ្វៀលចំពោះប្រជាពលរដ្ឋ ដែលអាស្រ័យផលយូរមកហើយ។

លោកអភិបាលស្រុកបានបន្ថែមថា កន្លងទៅអាជ្ញាធរ មិនទាន់មានការសិក្សាច្បាស់នៅឡើយ ថាតើមានប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលអាស្រ័យផលជាក់ស្តែងនិងយូរនៅទីនេះ ដោយកន្លងមកធ្លាប់តែជួបសម្របសម្រួលជាមួយប្រជាពលរដ្ឋ២៣គ្រួសារ ដែលអះអាងថាបានអាស្រ័យផលជាប់រហូតតាំងពីឆ្នាំ១៩៨៣ មក ដល់បច្ចុប្បន្ននេះលើផ្ទៃដីជាង៣០ហិកតា។ ប៉ុន្តែនៅមានប្រជាពលរដ្ឋដែលនៅខាងលិច និងខាងជើងអាងភាស ក៏អាស្រ័យផលយូរដែរ តែមិនទាន់ដឹងប៉ុន្មានគ្រួសារ ដែលអាជ្ញាធរនិងមន្រ្តីជំនាញនឹងចុះសិក្សាលម្អិតរាយការណ៍ជូនថ្នាក់ដឹកនាំ។

លោក ម៉ឹល សុផល ៖ « អាជ្ញាធរនឹងចុះធ្វើការសិក្សា ឥឡូវនេះខ្ញុំកំពុងតែធ្វើរបាយការណ៍ លម្អិតពីអាងភាសនេះ រាយការណ៍ជូនឯកឧត្តមអភិបាលខេត្តសិន»។

បើតាមអាជ្ញាធរបញ្ជាក់ថា ដីអាងភាសនេះស្ថិតនៅក្នុងការគ្រប់គ្រងរបស់ក្រសួងធនធានទឹកនិងឧតុនិយម លើផ្ទៃដីចំនួន ១៩០០ហិកតា ស្ថិតនៅក្នុងភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំខេត្តបាត់ដំបង។ បច្ចុប្បន្ននេះក្រសួងធនធានទឹក តាមរយៈ រដ្ឋបាលខេត្ត ជាជំហានដំបូង អនុញ្ញតឱ្យក្រុមហ៊ុនពីរ កាយអាចម៍ដីលើផ្ទៃដី១០០ហិកតា ជម្រៅ៤ម៉ែត្រសិន ដើម្បីស្តុកទឹកសម្រាប់ពលរដ្ឋប្រើប្រាស់  និងមាន គម្រោងអភិវឌ្ឍន៍បន្ថែមទៀត បើតាមប្រភពអោយដឹងថាដីអាងភាសនេះ ក៏មានដីអ្នកមានទ្រព្យសម្បត្តិធំៗនៅទីនោះដែរ ដែលអ្នកខ្លះមានខ្ទង់ រយហិចតា ដែលបានប្រមូលទិញពីប្រជាពលរដ្ឋ នាពេលកន្លងមក  ហើយអាជ្ញាធរបានអះអាងថាការតវ៉ា របស់ពលរដ្ឋនេះក៏មានអ្នកញុះញង់នៅពីក្រោយផងដែរ ។ បើតាមហាងឆេងដី ជាប់អាងភាសនេះ (ក្រៅអាង ) ប្រជាពលរដ្ឋ បានអោយដឹងថា មានតម្លៃ១ហិចតា រហូតដល់៥ទៅ៧ម៉ឺនដុល្លារ ដោយសារតែតំបន់ក្បែរ នេះមានការ ពុះដីឡូត៍លក់ ព្រោងព្រាត ហើយតំបន់នេះលឺថា ជាប់គម្រោងផ្លូវ កាត់  ដែលតភ្ជាប់ពីខេត្តបាត់ដំបង ទៅ សៀមរាប ផងដែរ៕ 

អត្ថបទ: សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១២ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម