សន្តិសុខសង្គម
អាជ្ញាធរស្រុកសេសានរៀបចំគម្រោងសាងសង់ស្ពានទ្រុឌទ្រោម
អាជ្ញាធរស្រុកសេសានខេត្តស្ទឹងត្រែងរៀបគម្រោងសាងសង់ស្ពានទ្រុឌទ្រោមមួយកន្លែងហៅថា ស្ពានអូរផ្កាដកពរ នៅរដូវប្រាំងនេះ ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សធ្វើចរាចរណ៍ទៅមក និងបញ្ចៀសការគ្រោះថ្នាក់ក្នុងពេលដែលស្ពាននេះចាស់ទ្រុឌទ្រោមទៅហើយ។

ក្នុងឱកាសចុះសិក្សាគម្រោងសាងសង់ស្ពានអូរផ្កាដកពរនៅភូមិញើន ឃុំស្តៅស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្មីៗនេះ លោកសុវណ្ណពិសេដ្ឋអភិបាលស្រុកបានបញ្ជាក់ថា៖ ស្ពាននេះស្ថិតនៅក្នុងភូមិញើន ឃុំស្ដៅ ស្រុកសេសាន្តខេត្តស្ទឹងត្រែង គ្រោងរៀបចំសាងសង់ថ្មីឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋទាក់ទងគ្នាក្នុងការធ្វើចរាចរណ៍ពីតំបន់មួយទៅតំបន់មួយ ជាពិសេសសិស្សានុសិស្សទៅរៀនបានទាន់ពេលវេលា កសិករដឹកសម្ភារកសិកម្ម ទៅស្រែចំការក៍បានងាយស្រួល និងបានបញ្ចៀសកុំឱ្យមានធ្លាក់មនុស្សស្លាប់ដូចកាលពីកន្លងមកទៀត។

លោកអភិបាលស្រុកបានបន្តថា៖ស្ពានអូរផ្កាដកពរនេះមានស្ថានភាពជ្រៅហើយកន្លងមកប្រជាពលរដ្ឋក្នុងភូមិនាំគ្នាសាងសង់ស្ពានយោង ហើយបន្តកែសម្រួលបន្ថែមទៅជាស្ពានឈើធ្វើសម្រាប់ឆ្លងកាត់ជាបណ្តោះអាសន្នតែប៉ុណ្ណោះមិនមានភាពរឹងម៉ាំទេ ហើយជាជំហានទៅមុខ ដូចដែលអ្វីដែលបងប្អូនប្រជាពលរដ្ឋបានឯកភាពគ្នាថា ក្រោយពីទឹកស្រកបានយើងចាប់ផ្ដើមជួសជុលពង្រីក ស្ពាននេះឲ្យយើងអាចធ្វើដំណើរដោយគោយន្តឬឡានតូចៗបាន ដោយសារស្ពាននេះ អូរជ្រៅជាងគេនៅក្នុងភូមិនេះ អញ្ចឹងយើងពិបាកក្នុងការ បុកគ្រឹះទីមួយ ហើយទីពីរទៀត គម្រោងថវិកា របស់ឃុំក៏ដូចជារបស់ស្រុក យើងមានកម្រិត អញ្ចឹងមានតែកម្លាំងចូលរួមរបស់ បងប្អូនប្រជាពលរដ្ឋ ហើយតាមការប្តេជ្ញាចិត្តអម្បាញ់មិញ បងប្អូនប្រជាពលរដ្ឋយើងនឹងចូលរួមជាមួយគ្នា រដូវនេះ គឺយើងបានដាក់ផែនការគ្នា ឲ្យបងប្អូនយើងជួយផែជាប្រភេទក្តារ ជាប្រភេទនរនូត ឬជាប្រភេទសសរ ដើម្បីត្រៀមជាបង្គំនៅពេលទឹកស្រកទៅនេះ។

លោក យាត ចិន្តា ប្រជាពលរដ្ឋរស់នៅភូមិញើនបានបញ្ចាក់ថា៖ គម្រោងនេះត្រូវតាមគោលបំណងដែលប្រជាពលរដ្ឋចង់បាន ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះបងប្អូនយើងរួមគ្នាគិតចង់ធ្វើដែរ តែគ្មានលទ្ធភាពអាចធ្វើទៅបានទេព្រោះត្រួវការចំណាយថវិកាច្រើន។
លោកបន្តថា៖ នៅឱកាសនេះបានអាជ្ញាធរស្រុកផ្តល់នូវគំនិត និងជួយឧបត្ថម្ភនូវធនធានខ្លះ ៗ ប្រជាពលរដ្ឋយើងនៅក្នុងភូមិទាំងអស់ និងលះបង់ចូលរួមទាំងកម្លាំងកាយកម្លាំងចិត្ត និងថវិកានិងធនធានផ្សេងៗទៀត ដែលអាចធ្វើទៅបាន។

លោក អ៊ិត តាន់ ប្រជាពលរដ្ឋនៅភូមិឃុំស្តៅ និងជាអ្នកដឹកនាំបច្ចេកទេសសាងសង់ស្ពានបានបញ្ជាក់ថា៖ លោកសាទរជាមួយស្មារតីសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋយើង ព្រោះវាជាកម្លាំងចលករមួយជួយឱ្យយើងធ្វើអ្វីៗបានសម្រេចទៅតាមការចង់បាន។
លោកបន្តថា៖ យើងនឹងរួមកម្លាំងគ្នាអនុវត្តទៅកាមការណែនាំរបស់លោកអភិបាលស្រុកនិងអាចរៀបចំធ្វើចាប់ដំណើរការសាសងសង់ស្ពានអូរផ្កាដកពរនេះចាប់ពីខែវិច្ឆិកា២០២២ខាងមុខនេះទៅ ព្រោះឈើចាស់យើងមានមួយចំនួនហើយ និង រកបន្ថែមថ្មីមួយចំនួនទៀត និងដំណើរការសាងសង់បានទៅតាមផែនការតែក៍ត្រូវការជួយពីសប្បុរសជននានាផងដែរ។
សូមបញ្ចាក់ថា៖ ស្ពានអូរផ្កាដកពរនេះមានប្រវែងជាង៧០ម៉ែត្រទទឹង ៤,៥ម៉ែត្រ ជាស្ពានមួយសម្រាប់បម្រើការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងភូមិញើនជាង ៤០០គ្រួសារ ឆ្លងការទៅមកទំនាក់ទំនងគ្នាដោះដូរផ្នែកសេដ្ឋកិច្ចជាលក្ខណៈគ្រួសារ ហើយប្រជាពលរដ្ឋអំពាវនាវទៅក្រសួងស្ថាប័នពាក់ព័ន្ធឱ្យជួយបន្ថែម ដើម្បីបានសមិទ្ធិផលមានគុណភាពនៅក្នុងភូមិ៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


