Connect with us

សន្តិសុខសង្គម

ពលរដ្ឋព្រួយបារម្ភ ខណៈមានទីតាំងល្បែងស៊ីសងជល់មាន់តាមទូរទស្សន៍អនឡាញ ច្រើនកន្លែង

បានផុស

នៅ

ទីតាំងល្បែងជល់មាន់តាមកញ្ចក់ទូរទស្សន៍អនឡាញ បច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា បង្កើតមានស្ទើរតែគ្រប់ហាងកាហ្វេ នៅក្នុងស្រុកដំណាក់ចង្អើរ ជាពិសេស ទីតាំងនៅភូមិកោះសោម និងភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ដោយមានសំឡេងអ្នកលេង ហ៊ោរកញ្ជ្រៀវអឺងកង ប៉ុន្តែសំឡេងទាំងនោះ មិនបានប៉ះដល់អាជ្ញាធរ និងសមត្ថកិច្ចនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីរាយការណ៍ ល្បែងតាមកញ្ចក់ទូរទស្សន៍អនឡាញដ៏ពេញនិយមទាំងនោះ មានលេងភ្នាល់ដាក់ប្រាក់ រាប់ម៉ឺន រាប់លានរៀល ក្នុងមួយថ្ងៃៗ។ ទីតាំងល្បែងទាំងនោះ គេមិនដែលឃើញមានសមត្ថកិច្ចណាចុះទៅបង្ក្រាបឡើយ គឺដើម្បីទុកបង្ហាញស្នាដៃ ប៉ុន្តែនៅកន្លែងជាច្រើនទៀតត្រូវគេថែរក្សាទុក។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋសូមស្នើដល់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បង្ក្រាបទីតាំង កន្លែងនៅក្នុងឃុំអង្កោល។

សូមបញ្ជាក់ថា ដើម្បីធានាជូនមហាជន និងសង្គមទាំងមូលមានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ទាំង ៧ ចំណុច ដែលក្នុងនោះក៏រួមមាន គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ ដូច្នេះប្រសិនបើអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន មិនព្រមធ្វើការបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ គឺបង្ហាញយ៉ាងច្បាស់ថា អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាំងនោះ បើកភ្លើងខៀវជាប្រព័ន្ធនដើម្បីលាភសក្ការៈខ្លួន ដោយពុំបានអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម