Connect with us

សន្តិសុខសង្គម

បុរសម្នាក់​បើក​រថយន្ត​ទៅលេង​ឪពុក ​ត្រូវ​ក្រុម​ក្មេងទំនើង៥នាក់ គប់​បែក​កញ្ចក់​ រួច​គេច​ខ្លួន​ដោយ​សុវត្ថិភាព

បានផុស

នៅ

តាកែវ ៖ បុរសម្នាក់​បានបើក​រថយន្ត​ទៅលេងឪពុក​នៅឯស្រុកកំណើត មាន​ក្រុម​ក្មេង​ទំនើង​ចំនួន​០៥​នាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង​ធ្វើ​សកម្មភាព​លួច​គប់​កញ្ចក់រថយន្ត​របស់​ពួកគាត់ ដែល​ចត​នៅមុខ​ផ្ទះ រួច​រត់គេច​ខ្លួន ដោយ​សុ​វត្ថិភាព។

​ហេតុ​ការ​ណ៍​នេះ​ បាន​កើតឡើង​នៅវេលា​ម៉ោង ២០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ផ្លូវ​ប៉េ​តុង ភូមិ​សីហា ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​មានឈ្មោះ ទាវ ផាន់​ណាត់ ភេទ​ប្រុស អាយុ​ប្រហែល ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្រ​យឹ​ង ឃុំ​ចំបក់ ស្រុក​បាទី ខេត្តតាកែវ។

បើតាម​សាច់ញាតិ​ជនរងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ ឈ្មោះ ទាវ ផាន់​ណាត់ ជនរងគ្រោះ បាន​បើក​រថយន្ត​ពី​ផ្ទះ​របស់​ខ្លួន​ជាមួយ​ប្រពន្ធ​កូន មកលេង​ផ្ទះ​ឪពុក​បង្កើត​នៅ​ភូមិ​សីហា ឃុំ​ចំបក់ ក្បែរ​កន្លែង​កើតហេតុ ដើម្បី​យក​ថវិកា និង​សម្ភារៈ​មួយ​ចំនួន​យក​មក​ជូន ឪពុកម្តាយ ពេល​បុណ្យ​ភ្ជុំបិណ្ឌ។

បន្ទាប់ពី​ឈប់​រថយន្ត រួច​ចូលទៅ​ក្នុងផ្ទះ​លេង មួយសន្ទុះ បាន​លេច​មុខ​ក្រុម​ក្មេង​ទំនើង ជិះ​ម៉ូតូ​២​គ្រឿង មានគ្នា​០៥​នាក់ បាន​ឈប់​ម៉ូតូ រួច​គប់​កញ្ចក់ រថយន្ត​តែម្ដង។ ភ្លាមៗ​ជនរងគ្រោះ​បាន​បើករថយន្ត និង​ជិះ​ម៉ូតូ ដេញ​ពីក្រោយ​រហូតដល់​ឃុំ​ពា​រាម តែ​ជនសង្ស័យ​បាន​បើក​ម៉ូតូ​គេចខ្លួន ដោយ​សុវត្ថិភាព ទើប​មក​ដាក់ពាក្យ​បណ្តឹង​នៅ​បុ​ស្តិ៍​រដ្ឋបាល​ឃុំ​ចំបក់ តាម​ក្រោយ ។

​ដោយឡែក​ពលរដ្ឋ​នៅ​ភូមិ​សីហា ឃុំ​ចំបក់ ជិត​កន្លែង​កើតហេតុ​មានការ​ភិតភ័យ​ជា​ខ្លាំង បើសិនជា​នគរបាល​ឃុំ​ចំបក់ ស្រុក​បាទី ចាប់​ជនសង្ស័យ​មិនបាន​នោះ។ សកម្មភាព​របស់​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​ហាក់​មិន​ខ្លាច​ញញើត សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំបក់​ទាល់តែសោះ។

ពួកគាត់​ក៏​បាន​សំណូមពរ​ដល់​លោក​វរ​សេនី​យ៍​ឯក ឆាយ កែវ​មុនី អធិការ​នគរបាល​ស្រុក​បាទី មេត្តា​ជួយ​ពិនិត្យ​ការងារ​របស់​លោក​អនុ​សេនី​យ៍​ឯក មាន វុត្ថា​ នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចំបក់​ផង ហាក់​អសមត្ថភាព​ក្នុងការ​បម្រើ​សុវត្ថិភាព​ជូន​ពលរដ្ឋ នៅ​មូលដ្ឋាន។

ជុំវិញ​បញ្ហា​នេះ លោក​វរ​សេនី​យ៍​ឯក ឆាយ កែវ​មុនី អធិការ​នគរបាល​ស្រុក​បាទី បាន​ប្រាប់​ឲ្យដឹងថា កម្លាំង​លោក​កំពុង​ស៊ើបអង្កេត តាម​ចាប់​ជ​នស​ង្ស័យ​ហើយ៕

ដោយ ៖ ឆៃ យ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម