សន្តិសុខសង្គម
ឃាត់ខ្លួនអ្នកលេងបៀរចំនួន ៣ នាក់
កម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្ត ឃាត់ខ្លួនស្ត្រី ៣ នាក់ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងដោយខុសច្បាប់(បៀរ) កាលពីវេលាម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២២ ត្រង់ចំណុចហាងហេងៗម៉ាស្សា ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ក្នុងនោះមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

យោងតាមរបាយការណ៍របស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនចំនួន ៣ នាក់ រួមមាន ៖
១-ឈ្មោះ អូន ត្តី ភេទស្រី អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី(ម្ចាស់ទីតាំង)។
២-ឈ្មោះ ឈន ណារិន ភេទស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិឡាប៉ូ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
៣-ឈ្មោះ ស្រ៊ុន ភឿន ភេទស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
របាយការណ៍បញ្ជាក់ថា ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ៖
-ទូរសព្ទដៃ ២ គ្រឿង
-បៀរ ២ ដុំ
-ភួយសម្រាប់លេងបៀរ ១
– លុយខ្មែរមួយចំនួន
– ម៉ូតូ ១ គ្រឿង ម៉ាកធូដេ ពណ៌ស។
បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី។
សូមបញ្ជាក់ថា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសឲ្យល្បែងស៊ីសងទូទាំងប្រទេសបញ្ឈប់លេងជាបន្ទាន់ ហើយបានព្រមានទៅអភិបាលខេត្ត ស្នងការ អធិការ និងមេប៉ុស្តិ៍ បើលេងនៅមូលដ្ឋានណា នឹងទទួលខុសត្រូវដោយខ្លួនឯង៕
អត្ថបទ ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ