សន្តិសុខសង្គម
ផ្តន្ទាទោសអតីតយោធាផ្កាយ២ សូយ ចាន់សឿន ដាក់ពន្ធនាគារ១ឆ្នាំថែមទៀត
ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២នេះថា លោកចៅក្រម ធាម ច័ន្ទពិសិដ្ឋ បានចេញសាលក្រមសម្រេចផ្ដន្ទាទោសអតីតយោធាផ្កាយ២លោក សូយ ចាន់សឿន ដាក់ពន្ធនាគារកំណត់ ១ឆ្នាំថែមទៀត ក្រោមការចោទប្រកាន់ពីបទ «ប្រើអំពើហឹង្សារលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហាបង្កាច់កេរ្ត៍»។

ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ សូ បិនឡា ក៏ត្រូវបានតុលាការផ្ដន្ទាទោសដូចគ្នានេះដែរ និងបង្គាប់ឲ្យរួមគ្នាសងជំងឺចិត្តដល់ដើមបណ្ដឹងរដ្ឋប្បវេណីចំនួន១០លានរៀលផងដែរ។ ដោយឡែកឈ្មោះ ធី សូចន្នា ត្រូវបានពិន័យជាប្រាក់ចំនួន១លានរៀល ពីបទបរិហាបង្កាច់កេរ្ត៍។
បច្ចប្បន្ននេះបុរសទណ្ឌិតឈ្មោះសូយ ចាន់សឿន អាយុ ៤៥ឆ្នាំ ជាអតីតយោធាផ្កាយ ២ មានទីលំនៅផ្ទះលេខ ៣១០ អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងជាប់ឃុំនៅ ពន្ធនាគារខេត្តកំពង់ស្ពឺ។ និងបុរសម្នាក់ទៀតឈ្មោះ សូ បិនឡា អាយុ ៤៣ ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ និងឈ្មោះ ធី សូចន្នា ភេទស្រី (នៅក្រៅឃុំ) ជនត្រូវចោទទាំង ៣នាក់បានរងនូវពាក្យបណ្តឹងរបស់ឈ្មោះ កើត ខេង ភេទ ប្រុសអាយុ ៥០ឆ្នាំ មុខរបរជាអាជីវករនៅ រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានចោទប្រកាន់ជនត្រូវ ចោទទាំង៣ ពីបទ«ប្រើអំពើហឹង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត និងបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៩ ដែលបទល្មើស នេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៥៣ នៃច្បាប់ភូមិបាល នឹងមាត្រា ៣០៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពី ឆ្នាំ២០១៩ និងនៅលើបណ្ដាញសង្គម។
ដើមហេតុគឺ នៅក្នុងអំឡុងឆ្នាំ ២០១៩ ឈ្មោះ កើត ខេង បានរៀបចំដីធ្លីដែលជាកម្មសិទ្ធិរបស់ខ្លួននៅស្រុកកៀកស្បាយខេត្តកណ្ដាលដែលមានរបងហ៊ុព័ទ្ធរឹងមាំ ស្រាប់តែត្រូវឈ្មោះ សូយ ចាន់សឿននិង ឈ្មោះ សូ បិនឡា បាន ទៅគំរាមកំហែងនិងវាយកំទេចរបងថ្មនោះ ថែមទាំងយកថ្នាំព័ណទៅបាញ់ក្រវ៉េមក្រវ៉ាម និងបង្កើតអាខោនហ្វេសបុក ជេរប្រមាថថែមទៀតទើបលោក កើត ខេង ប្ដឹងតែម្ដង៕
អត្ថបទ៖ មករា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


