សន្តិសុខសង្គម
ផ្ទះប្រជាពលរដ្ឋចំនួន ៦ ខ្នងបាក់ធ្លាក់ចូលព្រែកនៅក្រុងតាខ្មៅ
ផ្ទះប្រជាពលរដ្ឋចំនួន ៦ ខ្នងស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅបាក់ធ្លាក់ចូលក្នុងព្រែក និងជាង ២០ ខ្នងទៀតរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងហូរធ្លាក់មកពីខេត្តកំពង់ស្ពឺ។

លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៣នេះថា ផលប៉ះពាល់ជាក់ស្ដែងដោយសារទឹកហូរបុកខ្លាំងនៅព្រែកថីគឺផ្ទះប្រជាពលរដ្ឋចំនួន ៦ ខ្នងផ្ទះបាក់ចូលព្រែក និង ២៤ ខ្នងទៀត រងការប៉ះពាល់ធ្ងន់ធ្ងរព្រមទាំងប៉ះពាល់ដល់ដំណាំបន្លែរបស់ប្រជាពលរដ្ឋប្រមាណជិត ៣០ ហិកតា។

ពាក់ព័ន្ធបញ្ហានេះ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាលនៅរសៀលថ្ងៃទី ១៦ ខែមករា បានចុះចែកអំណោយដល់គ្រួសាររងគ្រោះដោយការបាក់ស្រុតដីតាមសណ្ដព្រែក ដោយជំនន់ទឹកភ្លៀងចំនួន២៧គ្រួសារ ស្ថិតក្នុងភូមិព្រែកសំរោង និងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកអភិបាលរងខេត្តបានឱ្យដឹងថា ជំនន់ទឹកភ្លៀងនេះបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលបានវាយប្រហារដល់ក្រុងច្បារមន ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី ១២ ខែមករា ធ្វើឱ្យអាងស្តុកទឹកមួយចំនួន មានមានទឹកកើនឡើង ទើបអាជ្ញាធរបង្ខំចិត្តបើកទ្វារទឹកទាំង ៥ ដើម្បីរំដោះទឹកបញ្ជៀសពីការហូរច្រោះធ្វើឱ្យបាក់ទំនប់ ជាយថាហេតុ ទើបធ្វើឱ្យភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលរងការប៉ះពាល់ធ្ងន់ធ្ងរ៕




-
សន្តិសុខសង្គម២៣ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


