សន្តិសុខសង្គម
យកផាវគ្រាប់បែកច្នៃបោកត្រី ភ្លាត់ស្នៀតផ្ទុះដាច់ប្រអប់ដៃម្ខាង
បុរសម្នាក់បានរងរបួសជាទម្ងន់ រហូតដល់ដាច់ប្រអប់ដៃម្ខាង ខណ:យកផាវគ្រាប់បែក មកច្នៃធ្វើជាគ្រាប់សម្រាប់បោកត្រីតែត្រូវភ្លាត់ស្នៀតបណ្តាលអោយគ្រាប់នោះផ្ទុះឡើងតែម្តង។
ហេតុការណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើល ដោយសារតែមានសម្លេងផ្ទុះឡើងយ៉ាងខ្លាំងនេះ គឺបានកើតឡើង កាលពីថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ១ រសៀល នៅចំណុច ក្នុងស្ទឹងចម្លងគួយ ស្ថិតក្នុងភូមិចម្លងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត។

ជនរងគ្រោះមានឈ្មោះ ប្រេង ព្រិច ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ដោយនៅមុនពេលកើតហេតុ ជនរងគ្រោះបានយកផាវគ្រាប់បែកទៅដំយករំសេវ ដើម្បីកែឆ្នៃបោកត្រីក្នុងស្ទឹង។
បើតាមការអោយដឹងពីសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា នៅពេលកំពុច្នៃនោះ ស្រាប់តែផាវគ្រាប់បែកបានផ្ទុះឡើងយ៉ាងខ្លាំង បណ្តាលអោយរងរបួសដាច់ប្រអប់ខាងស្តាំម្ខាង ដោយភ្លាមៗនោះ ក្រុមគ្រួសារបានដឹកយកទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដើម្បីសង្គ្រោះ ។ នៅពេលនោះដែរសមត្ថកិច្ចក៏បានផ្សព្វផ្សាយដល់ពលរដ្ឋ សូមមេត្តាកុំយករំសេវទៅកែច្នៃបែបនេះ ព្រោះអាចជួបគ្រោះថ្នាក់បែបនេះ ពិសេសបើប្រទះឃើញយុទ្ធភ័ណមិនទាន់ផ្ទុះត្រូវរាយការណ៍ជាបន្ទាន់ដល់សមត្ថកិច្ច៕

អត្ថបទ : សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


