Connect with us

សន្តិសុខសង្គម

ព័ត៌មានបឋម ៖ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​អគារ​កាស៊ីណូ​យ៉ាង​សន្ធោសន្ធៅ នៅក្រុង​បាវិតសមត្ថកិច្ចកំពុងអន្តរគមន៍

បានផុស

នៅ

ស្វាយរៀង ៖ នៅយប់​ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ មានករណ៍អគ្គិភ័យឆាបឆេះអគារកាស៊ីណូ ឈ្មោះ ប៉ារីសបូព៌ា យ៉ាងសន្ធោសន្ធៅ នៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ក្រោយ​ទទួលបាន​ដំណឹង​នៃ​អគ្គិភ័យ​ភ្លាម លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត បាន​អ​ញ្ជើញ​ចុះ​ពិនិត្យ​ដល់ទី​តាំង​ផ្ទាល់ នឹង​បាន​ដឹកនាំ​បញ្ជា​ទៅ​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​អន្តរាគមន៍​ពន្លត់​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ប្រភព​ពី​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ជាបឋម​ថា មាន​ករណី​អគ្គិភ័យ បាន​ឆាបឆេះ​អគារ​កាស៊ីណូ​ប៉ារីស​បូព៌ា យ៉ាង​សន្ធោសន្ធៅ ហើយ​ករណី​អគ្គិភ័យ​នេះ ឆាបឆេះ​នៅ​ជាន់​ទី​៥ នៃ​អគារ​កាស៊ីណូ​។ យ៉ាងណា​កងកម្លាំង នគរបាល​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត និង​អាជ្ញាធរ ក្រុង​បាវិត រួម​ទាំង​កងកម្លាំង​ចម្រុះ​បាន និង​កំពុង​អន្តរាគមន៍​ជួយ សង្គ្រោះ​នៅ​ទីកន្លែង​កើតហេតុ​ផ្ទាល់​ផងដែរ​៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម