សន្តិសុខសង្គម
ឃាត់ខ្លួនពលករខុសច្បាប់ប្រុស ស្រី ៧នាក់ លួចឆ្លងដែនតាមច្រករបៀងចូលទឹកដីថៃ
ពលករប្រុស ស្រី ចំនួន៧នាក់ លួចឆ្លងដែនទៅរកការងារធ្វើនៅស្រុកថៃខុសច្បាប់ ត្រូវបានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ឃាត់ខ្លួនបាននៅវេលាម៉ោង១១ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការបានប្រាប់ឲ្យដឹងថា កាឃាត់ខ្លួនពលករលួចឆ្លងដែនទៅរកការងារធ្វើនៅស្រុកថៃខុសច្បាប់នេះ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ។ ក្រោយទទួលបានផែនការហើយ លោកបានដឹកនាំមន្រ្តីក្រោមឪវាទចុះល្បាតត្រង់ចំណុចមាត់អូរព្រំដែនស្ថិតក្នុងភូមិសាស្រ្ដភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនពលករបានចំនួន៧នាក់ មានស្រី៣នាក់ ក្នុងនោះអ្នកនាំផ្លូវចំនួន១នាក់ឈ្មោះ ច្រឹក សំអ៊ី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បំរុងលួចនាំពលករទាំង៧នាក់នេះទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ ពលករ៤នាក់ រស់នៅក្នុងខេត្តបន្ទាយមានជ័យ ១នាក់រស់នៅខេត្តកំពត ២នាក់ រស់នៅខេត្ត កំពង់ចាម។

លោកវរសេនីយ៍ឯក សួង សៅ បានបន្តថា ពលករដែលលួចឆ្លងដែនចូលទៅប្រទេសថៃរកការងារខុសច្បាប់ទាំងនេះ ទាំងប្រថុយប្រថាន ពួកគាត់ប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត ដូចជាត្រូវទាហានថៃបាញ់សម្លាប់ ចាប់ដាក់គុក និងធ្វើទារុណកម្ម ជិះរថយន្តរត់គេចពីការតាមចាប់ខ្លួនរបស់ទាហានថៃ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ និងចាញ់បោកមេខ្យល់កេងកម្លាំងពលកម្ម និងការជួញដូរមនុស្សទៅប្រទេសទី៣ជាដើម ។

ពាក់ព័ន្ធការឆ្លងដែនទៅរកការងារធ្វើខុសច្បាប់របស់ពលករខាងលើនោះ ពលករបាននិយាយថា ពួកគាត់គ្រោងនឹងចេញឆ្លងដែនទៅរកការងារជាកម្មករនៅក្នុងប្រទេសថៃហើយឆ្លងដែនតាមច្រករបៀងត្រូវសមត្ថកិច្ចបាប់បានតែម្តង។ ពលករទាំង៧នាក់ខាងលើបន្ទាប់ពីសមត្ថកិច្ចធ្វើការអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការឆ្លងដែនខុសច្បាប់តទៅទៀត ហើយសមត្ថកិច្ចបានប្រគល់ពួកគាត់ជូនទៅផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃដើម្បីអនុវត្តទៅតាមនិតិវិធីបន្ដ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


