សន្តិសុខសង្គម
ឆេះផ្ទះមេភូមិជ្រាវអស់ទាំងស្រុង ដោយសារតែភ្លើងទៀនធូប
អគ្គិភ័យបានឆាបឆេះផ្ទះលោកមេភូមិជ្រាវអស់ទាំងស្រុង ដោយសារតែភ្លើងទៀនធូប។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២២ និង៣០ នាទីថ្ងៃទី ២១ ខែមេសាឆ្នាំ២០២៣ ស្ថិតនៅទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រាវ ភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។



សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅក្បាលព្រលប់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៣ ឧបាសិកា រៀល រឺ ដែលត្រូវជាម្តាយក្មេករបស់លោកមេភូមិជ្រាវ បានឡើងទៅអុជធូបទៀននៅជាន់ខាងលើ រួចចុះមកសម្រាកនៅបន្ទប់ជាន់ផ្ទាល់ដី រហូតដល់ម៉ោង ២២និង៣០នាទី ឃើញភ្លើងឆាបឆេះសន្ធោសន្ធៅនៅកន្លែងអុជធូប។
សមត្ថកិច្ចបានឲ្យដឹងថា ការបាត់បង់និងខូចខាតរួមមាន៖ តួផ្ទះទាំងមូល, ផ្ទះចាស់ធ្វើអំពីថ្មក្រោម និងឈើលើទំហ៊ុ ៧ម៉ែត្រ x ១៣,៥០ម៉ែត្រ ត្រូវភ្លើងឆាបឆេះ ១០០% ,គ្រឿងសង្ហាររឹមនៅក្នុងផ្ទះ រួមទាំងឯកសារសំខាន់ និងគ្រឿងអលង្ការនិងលុយខ្មែរចំនួន ១០,៤០០,០០០៛ ( ដប់លានសែសិបម៉ឺនរៀល)។
សមត្ថកិច្ចបន្តថា ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកសរុបចំនួណ ០៥ឡាន ហើយអគ្គិភ័យបានរលត់ទៅវិញនៅវេលាម៉ោង ២៣និង៣០នាទីថ្ងៃដដែល៕
អត្ថបទ៖ កុសល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


