Connect with us

សន្តិសុខសង្គម

មកដឹងមូលហេតុករណីអគ្គិភ័យ បំផ្លាញផ្ទះពលរដ្ឋ នៅសង្កាត់ចោមចៅទី១

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះផ្ទះប្រជាលរដ្ឋមួយខ្នងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង១២ និង៤០នាទីរសៀល ថ្ងៃទី២៣​ ខែមេសា​ ឆ្នាំ២០២៣​ នៅចំណុចភូមិត្រពាំងថ្លឹង៣​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់ផ្ទះមានឈ្មោះ ឆាង​ ហេង​ ភេទប្រុស អាយុ ៤៥ឆ្នាំ​ មុខរបរបេីកបររថយន្ត​។ ផ្ទះដែលត្រូវបានអគ្គិភ័យលេបត្របាក់ខាងលេីសង់អំពីឈើប្រក់ក្បឿង​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុ ខណៈម្ចាស់ដេីរទៅផ្សារដែលនៅក្បែរនោះបានបន្តិច ស្រាប់តែឃេីញមានផ្សែងលាយឡំអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីផ្ទះខាងលេី។ ភ្លាមនោះប្រជាពលរដ្ឋនាំគ្នាជួយដងទឹកជះពន្លត់ តែមិនអាចគ្រប់គ្រងបាន ដោយសារតែអណ្តាតភ្លេីងកាន់តែឆាបឆេះខ្លាំងឡេីងៗ ទេីបរាយការណ៍ទៅសមត្ថកិច្ចទាក់ទងទៅក្រុមរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍។

ក្រោយពីទទួលព័ត៌មានភ្លាម ក្រុមរថយន្តពន្លត់អគ្គិភ័យបានចុះមកអន្តរាគមន៍ភ្លាម។ សមត្ថកិច្ចបានឱ្យដឹងថា​ ក្នុងរង្វង់ប្រតិបត្តិការណ៍ខាងលេីនេះ សមត្ថកិច្ចប្រេីប្រាស់ឡានទឹកអស់ចំនួន ៤គ្រឿង​ ហេីយអគ្គិភ័យក៏បានរលត់ទៅវិញដោយលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង តែមិនមានមនុស្សរងរបួសនោះទេ។ ចំពោះមូលហេតុនៃការឆាបឆេះខាងលេី បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម