សន្តិសុខសង្គម
ភ្លៀងនិងខ្យល់កន្ត្រាក់បង្កឲ្យផ្ទះប្រជាពលរដ្ឋប៉ើងដំបូលនិងរលំបាក់សរុប៣៥ខ្នង នៅក្នុងស្រុកកំពង់ត្រឡាច និងស្រុកកំពង់លែង
កំពង់ឆ្នាំង ៖ ភ្លៀងនិងខ្យល់កន្ត្រាក់នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បង្កឲ្យផ្ទះប្រជាពលរដ្ឋប៉ើងដំបូលជញ្ជាំងនិងរលំបាក់អស់ចំនួន៣០ខ្នង នៅក្នុងស្រុកកំពង់ត្រឡាច និងចំនួន៥ខ្នងនៅក្នុងស្រុកកំពង់លែង សរុបមានចំនួន ៣៥ ខ្នង។

យោងតាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី២៦ ខែមេសានេះបានឲ្យដឹងថា គ្រោះធម្មជាតិភ្លៀងនិងខ្យល់កន្ត្រាក់នៅល្ងាចថ្ងៃទី២៥ បានបង្កអោយប៉ះពាល់ផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់ត្រឡាចនិងស្រុកកំពង់លែងសរុបចំនួន៣៥ខ្នង។

នៅក្នុងស្រុកកំពង់ត្រឡាចមានឃុំ២ គឺឃុំសែបខូចខាតអស់ផ្ទះ ៧ខ្នង មានប៉ើងក្បឿង និងស៊ីប្រូស៊ី ម៉ង់៤ខ្នង ដួលរលំសំយាបផ្ទះ២ខ្នងនិងរលំផ្ទះបាក់ទាំងស្រុង ១ខ្នងគឺផ្ទះតៀមមានទំហ៊ំ៤គុណនិង៥ជញ្ជាំងស័ង្កសីប្រក់ស័ង្កសី។

នៅក្នុងឃុំឈូកស ខូចខេត្តផ្ទះចំនួន២៣ខ្នង គឺនៅក្នុងភូមិត្រពាំងជ្រៅប៉ើងដំបូលក្បឿង និងស៊ីប្រូស៊ីម៉ង់សរុប១៤ខ្នងផ្ទះ , នៅក្នុងភូមិអូរូងប៉ើងដំបូលនិងជញ្ជាំងចំនួន៩ខ្នង។

ដោយឡែកនៅស្រុកកំពង់លែងនៅវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី២៥ គ្រោះធម្មជាតិភ្លៀងនិងខ្យល់កន្ត្រាក់បង្កអោយផ្ទះប្រជាពលរដ្ឋឃុំ២ គឺឃុំសំរោងសែន និងឃុំច្រណូកខូចខាតផ្ទះចំនួន៥ខ្នង។ ក្នុងនោះឃុំច្រណូក៣ខ្នងប៉ើងដំបូលនិងឃុំសំរោងសែនប៉ើងដំបូលចំនួន២ខ្នង។

លោកប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងថា ក្នុងករណីគ្រោះធម្មជាតិខាងលើនេះសាខាកាកបាទក្រហមខេត្ត បានអោយអនុសាខាតាមបណ្តាស្រុកនីមួយៗមួយចុះនាំយកអំណោយនិងគ្រឿង សម្ភារៈចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងអស់ខាងលើនេះផងដែរនៅក្នុងថ្ងៃទី២៦ ខែមេសានេះ៕
ដោយ ៖ ឈៀងថារិទ្ធ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ១៥ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


