សន្តិសុខសង្គម
ស្នងការរាជធានី បដិសេធការផ្សព្វផ្សាយពីករណីស្ត្រីជនជាតិចិនដើរចាប់ក្មេង
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ បានធ្វើការស្រាយបំភ្លឺ និងបដិសេធចំពោះការផ្សព្វផ្សាយព័ត៌មានមួយចំនួនតាមបណ្តាញសង្គមហ្វេសប៊ុក ពីករណីស្ត្រីជនជាតិចិនម្នាក់ដើរចាប់ក្មេង។

យោងតាមសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា បន្ទាប់ពីបានឃើញការចុះផ្សាយព័ត៌មានមិនពិតតាមបណ្តាញសង្គមហ្វេសប៊ុកដែលជាផេក និងគណនីហ្វេសបុកក្លែងក្លាយមួយចំនួន ដែលបានធ្វើការផុសព័ត៌មានមិនពិត មានលក្ខណ:ញុះញង់ បំភិតបំភ័យ ក្នុងគោលបំណងអាក្រក់បង្កឲ្យមានភាពអសន្តិសុខវឹកវរដល់សង្គមជាតិ ថាមានករណីស្ត្រីជនជាតិចិនម្នាក់ ដើរចាប់ក្មេង តាមពិតជាក់ស្តែងករណីនេះមិនមែនជាការពិតនោះទេ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការផ្សព្វផ្សាយដើម្បីសហការស្រាវជ្រាវរកការពិត រហូតដល់ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ កម្លាំងជំនាញនៃការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងនាំខ្លួនស្ត្រីជាជនជាតិចិនដើម្បីយកមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ក្រោយធ្វើការសួរនាំស្ត្រីជនជាតិចិនបានបញ្ជាក់ថា បានវង្វេងបាត់កូនប្រុសនៅផ្សារធំថ្មី កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ប្រធានផ្សារធំថ្មី បានឃើញក្មេងប្រុសម្នាក់អាយុប្រហែលជា៣ឆ្នាំ វង្វេងនៅផ្សារថ្មី រកឪពុកម្តាយមិនឃើញ ទើបសមត្ថកិច្ចបានទាក់ទងទៅអង្គការមិត្តសំឡាញ់ ដើម្បីទទួលយកកូននោះទៅធ្វើការថែទាំ។

ស្នងការនគរបាលរាជធានីភ្នំពេញបន្ថែមថា ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់មន្ត្រីជំនាញបានធ្វើការទំនាក់ទំនងទៅម្តាយនៅប្រទេសចិនដើម្បីសុំការបំភ្លឺ ដោយស្ត្រីជាម្តាយបញ្ជាក់ថា ស្ត្រីម្នាក់ និងក្មេងប្រុសនេះ ពិតជាកូនស្រី និងចៅប្រុសរបស់គាត់ ហើយគាត់បានបញ្ជាក់បន្ថែមថា កូនស្រីរបស់គាត់ពិតជាមានបញ្ហាខួរក្បាលជាច្រើនឆ្នាំមកហើយ ( ជំងឺសរសៃប្រសាទ ) មានការភ្លេចភ្លាំង និងវង្វេងជាញឹកញាប់។

ក្រោយពីធ្វើការសាកសួរចប់ សមត្ថកិច្ចជំនាញបានទាក់ទងរាយការណ៍ទៅកាន់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជារៀបចំឯកសារពាក់ព័ន្ធ អនុវត្តនីតិវិធីបន្តបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការពីថ្នាក់ដឹកនាំ ដើម្បីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


