សន្តិសុខសង្គម
សមត្ថកិច្ចឃាត់ក្រុមក្មេងស្ទាវមួយក្រុមធ្វេីការអប់រំបន្ទាប់ពីបង្កភាពអណាធិបតេយ្យតាមទីសាធារណៈ
ក្មេងទំនើងមួយក្រុមដែលមានអាយុចន្លោះពី ១៥ ឆ្នាំទៅ ១៨ ឆ្នាំ ប្រហែលជា៣០នាក់ជិះម៉ូតូចំនួន១០គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចសហការជាមួយកម្លាំងប៉ុស្តិ៍ស្រះចក ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់បឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួននេះ គេឃើញក្រុមក្មេងទំនើងទាំងនោះនាំគ្នាប្រមូលផ្តុំជិះម៉ូតូប្រសេកប្រសាច និងបង្កភាពអាណាធិបតេយ្យតាមដងផ្លូវ ដែលទង្វើរទាំងអស់នេះធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សង្គម និងសណ្តាប់ធ្នាប់ទីសាធារណៈ។
គាប់ជួនកម្លាំងជំនាញសមត្ថកិច្ចខណ្ឌដូនពេញ និងកម្លាំងប៉ុស្តិស្រះចក ដែលតែងតែប្រចាំការក្នុងតំបន់នោះឃើញក៏ធ្វើការប្រដេញចាប់ឃាត់ខ្លួនបានទាំងអស់យកមកធ្វើការអប់រំណែនាំកុំឱ្យប្រព្រឹត្តនូវទង្វើបែបនេះទៀត។

បន្ទាប់ពីទទួលបានការអប់រំណែនាំពីសំណាក់កម្លាំងសមត្ថកិច្ចរួចមក ក្រុមក្មេងទាំងនោះបានសន្យាថា នឹងឈប់ធ្វើទង្វើបែបនេះទៀតហើយ នឹងខិតខំកែប្រែខ្លួនឲ្យទៅជាទំពាំងស្នងប្ញស្សីរបស់ប្រទេសជាតិទៅថ្ងៃអនាគត់។
ក្រោយពេលណែនាំនៅហ្នឹងកន្លែងរួចហើយ សមត្ថកិច្ចយើងក៏បានអនុញ្ញាតឲ្យក្រុមក្មេងទាំងនោះ ត្រឡប់ទៅកាន់គេហដ្ឋានរាងៗខ្លួន៕

ដោយ៖សុខា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ


