សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះអគារសណ្ឋាគារមួយនៅប៉ោយប៉ែត សំណាងសមត្ថកិច្ចអន្តរាគមន៍ជួយពន្លត់ទាន់
ប៉ោយប៉ែត ៖ អគ្គិភ័យឆាបឆេះបន្ទប់សណ្ឋាគារអន្តរជាតិ ដែលមានកម្ពស់ជាង១០ជាន់ និងមានជនជាតិចិនស្នាក់នៅច្រើន ដែលមានទីតាំងស្ថិតនៅតាមផ្លូវដើមពុទ្រា ក្នុងភូមិក្បាល់ស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ កាលពីរសៀលម៉ោង៥និង៤០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនឹកស្មានថា នឹងដូចកាលឆេះអគារកាស៊ីណូកាលពីចុងឆ្នាំទៅ។ តែមិនបានមួយម៉ោងផងត្រូវបានគ្រប់គ្រងបានទាន់ពេលមិនឱ្យឆេះខ្លាំងរាល់ដល់អគារផ្សេងៗ។

ក្រៅពីបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋបានធ្វើឱ្យអ្នកស្នាក់នៅក្នុងសណ្ឋាគារខាងលើភ័យខ្លះលោតទម្លាក់ខ្លួនពីលើអគារមកក្រោម ខ្លះរត់ចេញមកក្រៅបណ្តាលឱ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់។

តាមការឱ្យដឹងពីលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយបោះប៉ែតបានប្រាប់អ្នកព័ត៌មានដឹងថា ក្រោយពីកើតហេតុការណ៍ភ្លាមមន្ត្រីអាជ្ញាធរដែន សមត្ថកិច្ចកងកម្លាំងនគរបាល កងរាជអាវុធហត្ថ កងទ័ព សន្តិសុខសណ្ឋាគារ ប្រជាការពារនិងពលរដ្ឋបានអន្តរាគមន៍ពន្លត់ និងសង្គ្រោះមនុស្សចេញពីអគារដើម្បីកុំមានរងគ្រោះ។
លោកបានបន្តទៀតថា ចំពោះមូលហេតុនិងនៃការខូចខាត មិនទាន់ដឹងនៅឡើយទេ។ ប៉ុន្តែកម្លាំងចម្រុះបានគ្រប់គ្រង់ស្ថានការណ៍ បានមិនឱ្យភ្លើងឆេះរាលដាលបន្តទេ។

អ្នកឃើញហេតុការណ៍ខ្លះនិយាយថា មានជនរងគ្រោះ(ជនជាតិចិន)មួយចំនួនបានរងរបួស សន្លប់និងរលាកដោយសារបានរងការប៉ះពាល់នឹងភ្លើង និងបានហើយលោតទម្លាក់ខ្លួនចុះពីបន្ទប់នៅខ្ពស់ៗធ្លាក់មកលើដំបូលអគារ ឬផ្ទះនៅជាប់គ្នានោះ៕
ដោយ ៖ អពៅ




-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


