សន្តិសុខសង្គម
Update៖ ផ្ទះពលរដ្ឋដែលឆេះនៅខណ្ឌដង្កោ ខូចខាតទាំងស្រុង
ផ្ទះប្រជាពលរដ្ឋដែលត្រូវអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង១៤និង១៥នាទីរសៀល ថ្ងៃទី០៤ ខែសីហានេះ បណ្ដាលឲ្យខូខាតអស់ទាំងស្រុង ខណៈសមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។
សមត្ថកិច្ចបានឱ្យដឹងថា ម្ទាស់ផ្ទះមានឈ្មោះ ដូង សារឿន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកសិករ មានទីលំនៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ទីតាំងកើតហេតុ)។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញមានផ្សែងពណ៌ខ្មៅហុយចេញពីក្នុងផ្ទះ និងមានសម្លែងផ្ទុះជាខ្លាំងផងដែរ។ ភ្លាមៗក៏មានអណ្ដាតភ្លេីងឆាបឆេះចេញមកខាងក្រៅជាបណ្ដេីរៗ និងបន្តឆេះឡេីងយ៉ាងសន្ធោសន្ធៅ ខណៈប្រជាពលរដ្ឋរស់ជិតខាងបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងសុំអន្តរាគមន៍ពីមន្ត្រីជំនាញឱ្យចេញរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ ដោយពលរដ្ឋខ្លះក៏បាននាំគ្នាជួយដងទឹកជះពន្លត់ ខ្លះតទុយោទឹកបាញ់ពន្លត់នៅតែមិនអាចគ្រប់គ្រងស្ថានការបាន។

ក្នុងករណីអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបង្ការ និងសង្គ្រោះអគ្គិភ័យបានចេញរថយន្តមកអន្តរាគមន៍តាមបណ្តាអង្គភាពជាច្រេីនគ្រឿង ដោយប្រេីពេលជាងកន្លះម៉ោង និងទឹកចំនួន០៦ឡានក៏រលត់ទៅវិញជាស្ថាពរ។
សមត្ថកិច្ចបានបញ្ចាក់ថា ផ្ទះរងគ្រោះដោយអគ្គិភ័យមានទំហំ ៦គុណ៧ម៉ែត្រ ប្រភេទសំណង់ឈើលើថ្មក្រោមបានរងការខូចខាតទាំងស្រុង តែមិនរាលដាលដល់ផ្ទះអ្នកជិតខាង និងបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡេីយ។ ចំពោះមូលហេតុ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ៖ សុខា



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


