Connect with us

សន្តិសុខសង្គម

នគរបាលក្រុងព្រះសីហនុបង្ក្រាបហាងបញ្ចាំ២កន្លែងដកហូតម៉ូតូ ៤៨ គ្រឿងឃាត់ខ្លួនមនុស្ស៦នាក់

បានផុស

នៅ

ទីតាំងហាងបញ្ចាំអត់ច្បាប់ចំនួន២កន្លែងត្រូវបានកម្លាំងនគរបាលអធិការដ្ឋានក្រុងព្រះសីហនុស្រាវជ្រាវ និងបង្ក្រាបហើយបានធ្វើការដកហូតម៉ូតូចម្រុះម៉ាកបានចំនួន៤៨គ្រឿង និងឃាត់ខ្លួនមនុស្សបានចំនួន៦នាក់ចិន២នាក់ ជនជាតិខ្មែរចំនួន៤នាក់ ហើយបញ្ជូនយកមករក្សាទុកអធិការនគ្របាលក្រុងព្រះសីហនុ។

ក្នុងប្រតិបត្តិការដែលប្រើប្រាសកងកម្លាំងជាច្រើននាក់នេះ បានធ្វើឡើងនៅថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈមន្ត្រីនគរបាលអធិការក្រុងព្រះសីហនុបានទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាច្រើនដែលបានប្តឹងអំពីករណីបាត់ម៉ូតូកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថាបន្ទាប់ពីសមត្ថកិច្ចនគរបាលក្រុងព្រះសីហនុបង្ក្រាប ចាប់ឃាត់ខ្លួនម្ចាស់ទីតាំងនិងដកហូតម៉ូតូជាច្រើនគ្រឿងទាំងស្របច្បាប់និងមិនស្របច្បាប់ហើយនោះ នៅព្រឹកថ្ងៃទី៩ខែវិច្ឆិការ ឆ្នាំ២០២៣ លោកគួច ចំរើន  អភិបាលខេត្តព្រះសីហនុ អញ្ជើញទៅលើកទឹកចិត្តដល់កងកម្លាំងអធិការដ្ឋានគរបាលក្រុងព្រះសីហនុ ក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបករណីអំពើលួច និងទទួលផលចោរកម្មនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅអធិការដ្ឋានគរបាលក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការកោតសរ សើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារស្រាវជ្រាវ និងបង្ក្រាបអំពើ លួច និងទទួលផលចោរកម្មកាលពីថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលក្រុម៣៧ ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជនជាតិចិន ២នាក់ និងដកហូតម៉ូតូចម្រុះចំនួន ៤៨គ្រឿង។

លោក អភិបាលខេត្ត បានបន្តថា ម៉ូតូទាំងនេះមិនមែនជាផលនៃអំពើចោរកម្មទាំងអស់នោះទេ មានការណីស្ម័គ្រចិត្តយកម៉ូតូទៅបញ្ចាំដោយខ្លួនឯងក្នុងចំណោមម៉ូតូ ៤៨គ្រឿង ក្នុងនោះលោក ក៏បានធ្វើការណែនាំដល់អធិការនគរបាលក្រុងព្រះសីហនុ ទី១.ពិនិត្យមើលឯកសារកាតគ្រីម៉ូតូ ក្នុងករណីអ្នកយកមកបញ្ចាំមានចុងសន្លឹកត្រឹមត្រូវ គឺយើងនឹងធ្វើការប្រគល់ជូនម្ចាស់វិញ ចំណែកបំណុលត្រូវទូទាត់គ្នាផ្សេង ហើយការសងនៅតាមពេលវេលាណាមួយតាមតំណាក់កាល។

២.ម៉ូតូទាំងនេះ ថាតើមានស្លាកលេខត្រឹម ត្រូវ ឬមិនត្រឹមត្រូវ ព្រោះម៉ូតូទាំងនេះខ្លះមានស្លាកលេខ ខ្លះទៀតអត់ស្លាកលេខ ដូច្នេះម្ចាស់ម៉ូតូដែលមានការពាក់ព័ន្ធ ឬអ្នកបាត់បង់ម៉ូតូដោយផលចោរកម្ម សុំមកធ្វើការទំនាក់ទំនងជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីយកឯកសារមកផ្ទៀងផ្ទាត់ពិនិត្យមើល ចំពោះអ្នកបាត់ក្នុងរយពេលកន្លងមក សុំអញ្ជើញមកកាន់អធិការដ្ឋាននគរ បាលក្រុងព្រះសីហនុ ដើម្បីពិនិត្យម៉ូតូនៅទីនេះ ថាតើវាជាររបស់យើងមែន ឬមិនមែន ព្រោះម៉ូតូវាអាចមានការដោះដូរមើលលែងស្គាល់ ចំពោះអ្នកដែលយកម៉ូតូមកបញ្ចាំសូមចូលមកបំភ្លឺ ព្រោះម៉ូតូទាំងនេះមិនមែនជាការដកហូតនោះទេ គឺយើងយកមករក្សាទុក ដើម្បីស្វែងរកយុត្តិធម៌ផ្តល់ឪ្យម្ចាស់វិញដែលបានបាត់បង់ យើងមិនអាចវាយតម្លៃបានទេ ត្រូវទៀមទារឪ្យម្ចាស់ចូលរួមបង្ហាញឯកសារម៉ូតូ ដើម្បីរួមគ្នាធ្វើការដោះស្រាយ ហើយអ្នកដែលមានឯកសារត្រឹមត្រូវ យើងនឹងផ្តល់ម៉ូតូជូនទៅម្ចាស់ដើមវិញ អ្នកដែលមិនមានសាវ តាច្បាស់លាស់ ត្រូវទុកធ្វើការពិនិត្យស្រាវជ្រាវបន្ត ចៀសវាងការភន្តច្រលំ។

៣.សុំឱ្យអធិការស្នើឲ្យប៉ុស្តិ៍ជួយសម្របសម្រួលបង្កលក្ខណងាយស្រួលឪ្យបងប្អូនដែលគាត់មកពិនិត្យម៉ូតូដែលបានបាត់។ ហើយមកដល់ថ្ងៃនេះមានមនុស្ស ១០នាក់ បញ្ជាក់ថាជាម្ចាស់ ក្រៅពីនោះមិនដឹងថា អ្នកណាជាម្ចាស់នៅឡើយនោះទេ សូមអ្នកដែលមានការពាក់ព័ន្ធយកឯកសារម៉ូតូមកបញ្ចាក់ ដើម្បីឱ្យសមត្ថកិច្ចរបស់យើងធ្វើការប្រមូលផ្តុំពត៌មានដោះស្រាយឪ្យបាន លឿនឆាប់ជូនបងប្អូន ដើម្បីយកម៉ូតូទៅប្រើប្រាស់នៅពេលខាងមុខ។ ទន្ទឹមនោះលោក អភិបាលបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់ម្ចាស់កម្មសិទ្ធករទាំងឡាយសូមចូលរួមប្រុងប្រយ័ត្នពីទ្រព្យសម្បត្តិរបស់ខ្លួនឪ្យបានល្អ កុំឌឺជាមួយនិងបងចោរ ដោយទុកម៉ូតូចោល មិនព្រមដកសោរចេញ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

បង្ក្រាបទីតាំងលក់ប្រេងម៉ាស៊ីនក្លែងក្លាយ តាមពាក្យបណ្ដឹងម្ចាស់ក្រុមហ៊ុន

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការឱ្យឃុំខ្លួនបណ្ដោះអាសន្នលើ លោក ស្រ៊ុន ស៊្រន និងបក្សពួក ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

ព័ត៌មានជាតិ១១ ម៉ោង មុន

ស្លាប់ម្នាក់ ក្អួតចង្អោរម្នាក់ ក្រោយហូបសម្លផ្សិតជាមួយគីង្គក់ តែ៤នាក់ទៀតរួចខ្លួន ព្រោះបាយមិនទាន់ឆ្អិន មិនបានហូប

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត អេង កុកថាយ៖ ការអភិវឌ្ឍន៍តំបន់ត្រី​កោណ អាចការពារព្រំដែនកម្ពុជាខាងកើត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មូលហេតុអាវនាគស្ដេចចិនភាគច្រើនពណ៌លឿងមាស តែអធិរាជផ្ដាច់ការ ឈិនស៊ី​ មានពណ៌ខ្មៅ

Sokha Hotels

ព័ត៌មានពេញនិយម