សន្តិសុខសង្គម
ភ្លើងឆេះព្រៃរាលចូលចម្ការដើមម៉ៃសាក់ ស្របពេលអាកាសធាតុឡើងកម្តៅ
អណ្តាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងចម្ការដើមម៉ៃសាក់ ប៉ុន្តែត្រូវបានកម្លាំងប្រជាការពារ រួមនឹងសមត្ថកិច្ចចេញជួយពន្លត់បានទាន់ពេលវេលា ស្របពេលដែលរយ:ពេលប៉ុន្មានថ្ងៃនេះ អាកាសធាតុហាក់មានកម្តៅក្តៅខ្លាំង។
ហេតុការណ៍ដែលធ្វើអោយមានការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង១១និង ១០នាទី នៅចំណុចចម្ការម៉ៃសាក់មួយកន្លែង ក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

ជុំវិញករណីអគ្គិភ័យឆេះព្រៃដោយមិនដឹងមូលហេតុនេះ គឺបន្ទាប់ពីទទួលបានព័ត៌មានកំលាំងប៉ុស្តិ៍ និងអ្នកស្រីមេឃុំ បានដឹកនាំកម្លាំងប្រជាការពារ និងលោកវរសេនីយ៍ទោ ស សាវឿន ជំនួយការដឹកនាំផ្នែកសណ្ដាប់ធ្នាប់បានដឹកនាំកម្លាំងមួយចំនួន និងរថយន្តអគ្គិភ័យចុះជួយពន្លត់បានទាន់ពេលវេលា ដើម្បីទប់ស្កាត់កុំអោយរាលដាលដល់លំនៅឋានរបស់ប្រជាពលរដ្ឋ ហើយនៅក្នុងករណីខាងលើនេះមិនបណ្តាលអោយគ្រោះថ្នាក់ដល់មនុស្សឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


