សន្តិសុខសង្គម
អគ្គិភ័យឆេះរោងសិប្បកម្មកែច្នៃឈេីខូចខាតសម្ភារៈមួយចំនួនធំ
អគ្គិភ័យឆាបឆេះសិប្បកម្មកែច្នៃឈើ១កន្លែង នៅក្នុងខណ្ឌចំការមន បង្កការភ្ញាក់ផ្អើលដល់មន្ត្រីជំនាញចេញរថយន្តបង្ការនិងសង្គ្រោះជាច្រើនគ្រឿង។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវលេខ៩៧ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញអណ្តាតភ្លើង និងផ្សែងហ៊ុយចេញពីទីតាំងកើតហេតុខាងលើ យ៉ាងសន្ធោសន្ធៅទេីបបង្កការភ្ញាក់ផ្អេីលបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំជំនួយពីមន្ត្រីជំនាញ។ ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍។

ក្នុងការអន្តរាគមន៍បាញ់ពន្លត់ មន្ត្រីជំនាញបានប្រើប្រាស់រថយន្តជាច្រើនគ្រឿង ធ្វើការបាញ់ទឹកទៅកាន់តំបន់កំពុងឆេះ និងផ្ទះដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ដើម្បីទប់ស្កាត់ការរាលដាល។
ម្ចាស់ផ្ទះដែលត្រួវអគ្គិភ័យឆាបឆេះមានឈ្មោះ ស្រ៊ិន ឡៃហាក់ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ស្នាក់នៅបច្ចុប្បន្នផ្ទះកើតហេតុខាងលើ។ ទីតាំងខាងលេីប្រភេទរោងដែកប្រក់សង្ក័សី ជាឃ្លាំងស្តុកឈើ ទំហំ ១៥ម៉ែត្រ×៨ម៉ែត្រនិងខូចខាតសម្ភារះប្រើប្រាស់ក្តារបន្ទះនិងឈើដុំមួយចំនួនធំ ។

ក្នុងហេតុការណ៍ខាងលេីនេះមិនបណ្តាលឲ្យមានអ្នកស្លាប់នឹងរងរបួសនោះទេ។ ក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៣២គ្រឿង រស្មីនឹង១៤៦ម៉ែត្រគូប។
ក្រោយកើតហេតុ មន្ត្រីជំនាញបានចុះទៅកាន់តំបន់ដែលឆេះធ្វើការត្រួតពិនិត្យបឋម តែមិនទាន់អាចបញ្ជាក់បាននៅឡើយពីមូលហេតុ ដែលបង្កអោយមាការឆាបឆេះនេះនោះទេ បច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ៕
អត្ថបទ៖ សុខា



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


