សន្តិសុខសង្គម
បុរសម្នាក់ចូលដុតព្រៃក្នុងចម្ការ បែរជាស្លាប់ខ្លួនឯងដោយសារថប់ដង្ហើមក្នុងភ្នក់ភ្លើង
បុរសវ័យចំណាស់ម្នាក់បានថប់ដង្ហើមជាមួយនឹងផ្សែងបណ្ដាលឲ្យដួលស្លាប់នៅក្នុងភ្នក់ភ្លើង បន្ទាប់ពីបុរសរូបនេះបានចូលទៅដុតព្រៃនៅក្នុងចម្ការរបស់ខ្លួន ហើយទំនងជាឈ្លក់ផ្សែងមិនអាចរត់ទៅណារួច។ នេះបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១ និង ៣០នាទី រសៀល ត្រង់ចំណុចភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។
បើតាមការរៀបរាប់ពីស្ត្រីដែលជាប្រពន្ធរបស់ជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុប្ដីរបស់គាត់ឈ្មោះ ស៊ូរ អ៊ុរ អាយុ ៧៧ ឆ្នាំ រស់នៅភូមិស៊ុង ១ ឃុំស៊ុង ស្រុកសំឡូត បានធ្វើដំណើរជាមួយគាត់ទៅកាន់ចម្ការស្វាយចន្ទីដែលពោរពេញដោយព្រៃស៊ុបទ្រុប។


ស្ត្រីជាប្រពន្ធបានបន្តថា នៅពេលនោះប្ដីរបស់គាត់បានចូលទៅដុតព្រៃដែលនៅក្បែរខាងនៃចម្ការស្វាយចន្ទី នៅពេលនោះក៏បាត់ប្ដីរហូតដល់ភ្លើងឆេះព្រៃអស់ ទើបឃើញសពប្ដីដេកស្លាប់ក្នុងភ្នក់ភ្លើងដែលឆេះរោលរាលពេញខ្លួន ទើបមានការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះពិនិត្យ។
ភ្លាមៗនោះដែរ កំលាំងជំនាញផ្នែកពិនិត្យវិភាគទីកន្លែងកើតហេតុ បានសហការជាមួយកំលាំងជំនាញផ្នែកយុត្តិធម៌និងប៉ុស្តិ៍ស៊ុង បានធ្វើការពិនិត្យទីកន្លែងកើតហេតុ និងសាកសពជនរងគ្រោះ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា តាមការពិនិត្យទីកន្លែងកើតហេតុ ពិនិត្យសាកសព និងបំភ្លឺពីប្រពន្ធ ជនរងគ្រោះស្លាប់ដោយសារថប់ផ្លូវដង្ហើមមូលហេតុ ដុតព្រៃក្នុងចម្ការស្វាយចន្ទីបណ្តាលឲ្យរាលឆេះស្លាប់ខ្លួនឯង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


