សន្តិសុខសង្គម
អគ្គិភ័យឆេះហាងលក់កាហ្វេ និងឆេះរាលដល់បន្ទប់ជួល និងអគារមួយខ្នងទៀតនៅសៀមរាប
អគ្គិភ័យឆាបឆេះ ហាងកាហ្វេដេគ័រទីសុខហេង និងបន្ទប់ រួមជាមួយអគារមួយខ្នងទៀត ដែលហេតុការណ៍នេះ បានកេីតនៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ ២០២៤ម៉ោង១៦និង១៥នាទី ស្ថិតនៅចំណុចហាងកាហ្វេដេគ័រទីសុខហេង ក្នុងក្រុម១១ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។

បើតាមប្រភាពពីកន្លែងកើតហេតុបានឱ្យដឹងថាអគ្គិភ័យឆាបឆេះនេះ មានផ្សែងខ្លាំងចេញពីផ្ទះបាយហាងកាហ្វេ មិនដឹងមូលហេតុ បន្ទាប់មកក៏មានផ្ទុះធុងហ្កាសទម្ងន់១៥គីឡូក្រាម បណ្តាលឱ្យឆាបឆេះខ្លាំងរាលដាលដល់ហូមស្តរលក់គ្រឿងផ្ទះបាយ ។
បើតាមសមត្ចកិច្ចម្ចាស់ដី និងជាម្ចាស់ហាងកាហ្វេឈ្មោះ ម៉ុង ដាវុឌ្ឍសេរី ភេទ ប្រុស អាយុ ៧៧ឆ្នាំ ជនជាតិខ្មែរ។ចំពោះទំហំនៃការកាខូចខាតមិនទាន់ដឹងច្បាស់នៅឡើយ រងចាំក្រុមការងារជំនាញចុះត្រួតពិនិត្យ។ សមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលេីនេះ បានរលត់ទៅវិញនៅវេលាម៉ោង ១៨និង០០ នាទី ថ្ងៃខែឆ្នាំដដែល ដោយបានសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង។

ពាក់ព័ន្ធនឹងករណីនេះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងទៅជួយពន្លត់អគ្គិភ័យនេះ ហើយលោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នគ្រប់វិនាទីចំពោះដើមហេតុ ដែលអាចបង្កឱ្យកើតមានអគ្គិភ័យកើតឡើង មានដូចជា ភ្លើងទៀន ភ្លើងធូប ភ្លើងចង្ក្រាន ភ្លើងចង្កៀង រំសេវជាតិផ្ទុះ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ សារធាតុគីមីដែលជាវត្ថុងាយឆេះ និងបច្ចេកទេសក្នុងការតប្រព័ន្ធបណ្តាញអគ្គិសនីនៅតាមលំនៅដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ក្រុមហ៊ុន ភោជនីយដ្ឋាន និងក្លឹបកំសាន្តជាដើម និងសូមចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការអនុវត្តវិធានការណ៍ទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់អគ្គិភ័យកើតឡើង៕
ដោយ៖ជុន កុសល



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


