សន្តិសុខសង្គម
ទទួលបានតម្រុយពីខេត្តព្រះសីហនុ ឆែកឃើញអាវុធជាច្រើននៅផ្ទះមួយកន្លែង ក្នុងខេត្តបាត់ដំបង
អាវុធនិងគ្រាប់រំសេវជាច្រើនប្រភេទ ត្រូវបានសមត្ថកិច្ចសុំដីកាឆែកឆេរ និងរកឃើញនៅក្នុងផ្ទះមួយកន្លែងនាឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បន្ទាប់ពីមានតម្រុយមកពីខេត្តព្រះសីហនុ។

កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ២ រសៀល ដោយមានការអនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងមានការសម្របសម្រួលពីលោក ទុគ វីនិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងស្នងការដ្ឋានខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តព្រះសីហនុ បានធ្វើការសហការជាមួយលោកឧត្តមសេនីយ៍ត្រី លីម ពុទ្ធីឡា ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការខេត្តបាត់ដំបង ដឹកនាំកម្លាំងចុះធ្វើការឆែកឆេរទៅលើលំនៅដ្ឋានមួយកន្លែងដែលម្ចាស់ផ្ទះមានឈ្មោះ សាន់ ភ័ណ្ឌ ភេទស្រី ស្ថិតក្នុងភូមិសម្ដេច ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។


បន្ទាប់ពីសមត្ថកិច្ចបានបង្កើតគណៈកម្មការដើម្បីធ្វើការឆែកឆេរទៅលើលំនៅដ្ឋានសង្ស័យ និងដោយមានការឯកភាពពីស្ត្រីដែលជាម្ចាស់ផ្ទះផងនោះ នៅជំហានទីមួយការឆែកឆេរទៅបន្ទប់ជាន់ផ្ទាល់ដី សមត្ថកិច្ចបានរកឃើញរួមមាន៖
១.អាវុធវែងម៉ាក AK47 ចំនួន ៥ ដើម (ស្វាយបត់)
២.អាវុធវែងម៉ាកAK47 ចំនួន ១ ដើម
៣.អាវុធវែងម៉ាក M16 ចំនួន ១ ដើម
៤.អាវុធវែង ម៉ាក M4 ចំនួន ២ ដើម
៥.អាវុធវែងម៉ាក THUNDER X ចំនួន ១ ដើម
៦.អាវុធវែងម៉ាក скс ចំនួន ១ ដើម (កាត់ស្វាយ)។
៧.អាវុធវែងប្រើខ្យល់ ចំនួន ៣ ដើម
៨.អាវុធខ្លី ម៉ាករ៉ូឡូ ចំនួន ១ ដើម
៩.បង់ AK ចំនួន ២៩ បង់
១០.បង់ M16 ចំនួន ១៤ បង់
១១.គ្រាប់មួយចំនួនធំ មាន០៥ ប្រភេទ (គ្រាប់ AK47, គ្រាប់ M16, គ្រាប់ 9MM, គ្រាប់ 22, គ្រាប់ 380, និងគ្រាប់សំណរមួយចំនួន)
១២.សម្ភារៈ កែច្នៃអាវុធមួយចំនួន ។
ជំហានទី ២ សមត្ថកិច្ចបានបន្តធ្វើការឆែកឆេរនៅបន្ទប់ផ្នែកខាងលើរកឃើញ៖
១ អាវុធវែង ម៉ាក AK47 ចំនួន ០៣ ដើម (ស្វាយបត់)។
២-អាវុធវែង ម៉ាក M16 ចំនួន ០៣ ដើម ។
៣-អាវុធវែង ម៉ាក AK47 ចំនួន ០២ ដើម ។
៤-អាវុធវែង បាញ់សត្វ ចំនួន ១៦ ដើម ។
៥-អាវុធវែង ប្រើខ្យល់ ចំនួន ០២ ដើម។
៦-សម្ភារៈ កែច្នៃអាវុធមួយចំនួន ។
ក្រោយការឆែកឆេរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនឈ្មោះសាន់ ភ័ណ្ឌ ភេទស្រី យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុធ្វើការសួរនាំ៕
អត្ថបទ : សោនិយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


