សន្តិសុខសង្គម
កងកម្លាំងជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកបាធាយនិងស្រុកកងមាស
កំពង់ចាម ៖ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសជលផលក្នុងភូមិសាស្ត្រស្រុកបាធាយនិងស្រុកកងមាស។

ដោយមានការអនុញ្ញាតពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៤ មន្ត្រីជំនាញនៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម ដឹកនាំដោយលោកលី ស្រ៊ី នាយខណ្ឌស្តីទីជលផលកំពង់ចាម បានសហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរមូលដ្ឋានពីរស្រុកមានស្រុកកងមាស ស្រុកបាធាយ បានបន្តចុះប្រតិបត្តិការ និងបង្ក្រាបបទល្មើសជលផល នៅតាមព្រែក និងបឹងមួយចំនួនក្នុងភូមិសាស្ត្រស្រុកចំនួន២។

លោកលី ស្រ៊ី នាយខណ្ឌស្តីទីជលផលកំពង់ចាម បានបញ្ជាក់ប្រាប់ថា ជាលទ្ធផលក្រុមការងារបានបង្ក្រាបបានបួនករណី ក្នុងនោះរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលមាន ឧបករណ៍ដាយស្បៃមុងចំនួន២៦មាត់, របាំងស្បៃមុងប្រវែង២៦០ម៉ែត្រ,បង្គោលចម្រឹងចំនួន២៧០ដើមនិងចាក់លែងកូនត្រីចម្រុះទម្ងន់៩គីឡូក្រាម។

ទន្ទឹមនឹងនេះដែរ កងកម្លាំងជំនាញជលផលកំពង់ចាម បានធ្វើកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងចុះរុះរើកាប់បំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងកើតហេតុផងដែរ៕
អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ





-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


